Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:19 - ព្រះគម្ពីរខ្មែរសាកល

19 គ្មានអ្នកណា​សញ្ចឹងគិត ហើយ​គេ​គ្មាន​ចំណេះដឹង ក៏​គ្មាន​ការយល់ដឹង​នឹង​និយាយថា​៖ “អញ​បាន​ដុត​ឈើ​ពាក់កណ្ដាល​ក្នុង​ភ្លើង ក៏​បាន​ដុត​នំប៉័ង​លើ​រងើក​។ អញ​បាន​អាំង​សាច់ ហើយ​ហូប​ផង​។ ម្ដេចក៏​អញ​ត្រូវ​ធ្វើ​របស់គួរឲ្យស្អប់ខ្ពើម​ដោយ​ឈើ​ដែលសល់​ដូច្នេះ​? តើ​អញ​គួរ​ក្រាបចុះ​នៅចំពោះ​ដុំ​ឈើ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​តម្រិះ ឬ​យោបល់​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ​ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង យើង​បាន​អាំង​សាច់​ស៊ី​ផង។ ឈើ​ដែលនៅ​សល់ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ? តើ​គួរ​ឲ្យ​យើង​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិត និង​ពិចារណា រួច​ពោល​ថា “ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​ដំរិះ ឬ​យោបល់​នឹង​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង អើ អញ​បាន​អាំង​សាច់​ស៊ី​ផង ដូច្នេះ ឈើ​ដែល​សល់​នៅ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ តើ​គួរ​ឲ្យ​អញ​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

19 គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះ‌គិត និង​ពិចារណា​រួច​ពោល​ថា “ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។

សូមមើលជំពូក ចម្លង




អេសាយ 44:19
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​មិន​ដឹង​ទេ ហើយក៏​មិន​យល់​ដែរ ដ្បិត​ព្រះអង្គ​បាន​បាំង​ភ្នែក​របស់ពួកគេ​មិន​ឲ្យ​ឃើញ ព្រះអង្គ​បាន​បាំង​ចិត្ត​របស់ពួកគេ​មិន​ឲ្យ​ចាប់ភ្លឹក​។


ចូរ​ផ្ដុំគ្នា ហើយ​មក​ចុះ​! ជនភៀសខ្លួន​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ជាមួយគ្នា​! ពួកអ្នកដែល​សែង​រូបឆ្លាក់​ឈើ​របស់ខ្លួន ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដែល​សង្គ្រោះ​មិនបាន ពួកគេ​មិន​ដឹង​អ្វីសោះ​។


ពួកអ្នក​បះបោរ​អើយ ចូរ​នឹកចាំ​ការនេះ ហើយ​បង្ហាញ​ខ្លួន​ជាមនុស្សប្រុស ចូរ​គិតឡើងវិញ​ចុះ​!


ដោយហេតុនេះ ប្រជារាស្ត្រ​របស់យើង​នឹង​ត្រូវ​ជម្លៀស ដោយសារ​គ្មាន​ចំណេះដឹង​។ អភិជន​របស់ពួកគេ​ត្រឡប់ជា​អ្នក​អត់ឃ្លាន​វិញ ហើយ​ហ្វូងមនុស្ស​របស់ពួកគេ​ក៏​ខះក​ដោយ​ស្រេកទឹក​។


រីឯ​អ្នកដែល​សម្លាប់​គោបា ប្រៀបដូចជា​អ្នកដែល​វាយសម្លាប់​មនុស្ស​; អ្នកដែល​ថ្វាយ​កូនចៀម​ជាយញ្ញបូជា ប្រៀបដូចជា​អ្នកដែល​បំបាក់ក​ឆ្កែ​; អ្នកដែល​ថ្វាយ​តង្វាយធញ្ញជាតិ ប្រៀបដូចជា​អ្នកដែល​ថ្វាយ​ឈាម​ជ្រូក​; អ្នកដែល​ដុត​កំញាន​ធ្វើជាតង្វាយរំលឹក ប្រៀបដូចជា​អ្នកដែល​ឲ្យពរ​រូបបដិមាករ​; អ្នកទាំងនោះ​បាន​ជ្រើសរើស​ផ្លូវ​របស់ខ្លួន ហើយ​ព្រលឹង​របស់ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីគួរឲ្យស្អប់ខ្ពើម​របស់ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម