អ្នកខ្លះបានវង្វេងក្នុងទីរហោស្ថាន ក្នុងទីហួតហែង ក៏រកផ្លូវទៅទីក្រុងដែលជាទីស្នាក់អាស្រ័យមិនបានឡើយ។
អេសាយ 49:11 - ព្រះគម្ពីរខ្មែរសាកល យើងនឹងធ្វើឲ្យអស់ទាំងភ្នំរបស់យើងទៅជាផ្លូវ ហើយមហាវិថីរបស់យើងនឹងត្រូវបានលើកឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង សម្រាប់ប្រជាជនរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់អញ នឹងបានលើកឡើង អាល់គីតាប យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង សម្រាប់ប្រជាជនរបស់យើង។ |
អ្នកខ្លះបានវង្វេងក្នុងទីរហោស្ថាន ក្នុងទីហួតហែង ក៏រកផ្លូវទៅទីក្រុងដែលជាទីស្នាក់អាស្រ័យមិនបានឡើយ។
ព្រះអង្គទ្រង់នាំពួកគេឲ្យដើរក្នុងផ្លូវត្រឹមត្រូវ ដើម្បីឲ្យទៅដល់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។
នោះនឹងមានផ្លូវធំមួយពីអាស្ស៊ីរី សម្រាប់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ដូចដែលធ្លាប់មានសម្រាប់អ៊ីស្រាអែល នៅគ្រាដែលពួកគេបានឡើងមកពីដែនដីអេហ្ស៊ីបដែរ៕
នៅថ្ងៃនោះ នឹងមានផ្លូវធំមួយពីអេហ្ស៊ីបទៅអាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរីនឹងមកអេហ្ស៊ីប រីឯជនជាតិអេហ្ស៊ីបនឹងទៅអាស្ស៊ីរីដែរ; ជនជាតិអេហ្ស៊ីបនឹងថ្វាយបង្គំជាមួយជនជាតិអាស្ស៊ីរី។
មើល៍! យើងនឹងធ្វើការថ្មីមួយ; ឥឡូវនេះ វានឹងលេចឡើង! តើអ្នករាល់គ្នាមិនស្គាល់វាទេឬ? យើងនឹងធ្វើឲ្យមានផ្លូវមួយនៅទីរហោស្ថាន យើងនឹងធ្វើឲ្យមានទន្លេនៅវាលខ្សាច់។
យ៉ាងណាមិញ អ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនទៅដោយរត់គេចដែរ ដ្បិតព្រះយេហូវ៉ានឹងយាងទៅខាងមុខអ្នករាល់គ្នា ព្រះនៃអ៊ីស្រាអែលនឹងការពារខាងក្រោយអ្នករាល់គ្នា។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “សង់ឡើង! សង់ឡើង! ចូររៀបចំផ្លូវ! ចូរយកសេចក្ដីបណ្ដាលឲ្យជំពប់ដួលចេញពីផ្លូវរបស់ប្រជារាស្ត្រយើង!”។
ចូរឆ្លងកាត់! ចូរឆ្លងកាត់តាមខ្លោងទ្វារក្រុងទៅ! ចូររៀបចំផ្លូវសម្រាប់ប្រជាជន! ចូរសាងសង់ឡើង! ចូរសាងសង់មហាវិថីឡើង! ចូរយកថ្មចេញ ហើយលើកទង់សញ្ញាឡើងសម្រាប់ប្រជាជាតិនានា!
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។