Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ នឹង​បាន​លើក​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 យើង​នឹង​ធ្វើឲ្យ​អស់ទាំង​ភ្នំ​របស់យើង​ទៅជា​ផ្លូវ ហើយ​មហាវិថី​របស់យើង​នឹង​ត្រូវបាន​លើកឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវ ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើង សម្រាប់​ប្រជា‌ជន​របស់​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវ ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើង សម្រាប់​ប្រជា‌ជន​របស់​យើង។

សូមមើលជំពូក ចម្លង




អេសាយ 49:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ គេ​បាន​ដើរ​សាត់​អណ្តែត តាម​ផ្លូវ​ស្ងាត់​ឈឹង ក្នុង​ទី​រហោ‌ស្ថាន គេ​រក​ទី​ក្រុង​ណា​ដែល​ល្មម​អាស្រ័យ​នៅ​មិន​បាន​ឡើយ


ទ្រង់​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់​វិញ ដើម្បី​ឲ្យ​គេ​ចូល​ដល់​ទី​ក្រុង​ដែល​អាស្រ័យ​នៅ​បាន


ហើយ​នឹង​មាន​ថ្នល់​១​សំរាប់​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់ ដែល​រួច​ពី​ស្រុក​អាសស៊ើរ​មក ដូច​ជា​មាន​សំរាប់​សាសន៍​អ៊ីស្រាអែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។


នៅ​គ្រា​នោះ នឹង​មាន​ថ្នល់​១ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ដល់​ស្រុក​អាសស៊ើរ ឯ​សាសន៍​អាសស៊ើរ គេ​នឹង​មក​ឯ​ស្រុក​អេស៊ីព្ទ ហើយ​សាសន៍​អេស៊ីព្ទ នឹង​ទៅ​ឯ​ស្រុក​អាសស៊ើរ​ដែរ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​ពួក​សាសន៍​អាសស៊ើរ។


មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ​១​នៅ​ទី​រហោ‌ស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់


ដ្បិត​ឯង​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​នឹង​ការ‌ពារ​នៅ​ខាង​ក្រោយ​ឯង​ផង។


នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀបចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ​របស់​រាស្ត្រ​អញ​ទៅ


ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សំរាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សំរាប់​ជន‌ជាតិ​ទាំង‌ឡាយ


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម