ពួកអ្នកដែលធ្វើរូបទាំងនោះ និងអស់អ្នកដែលជឿទុកចិត្តលើរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
អេសាយ 45:20 - ព្រះគម្ពីរខ្មែរសាកល ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ អាល់គីតាប អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។ |
ពួកអ្នកដែលធ្វើរូបទាំងនោះ និងអស់អ្នកដែលជឿទុកចិត្តលើរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
នៅថ្ងៃនោះ លំពង់របស់ព្រះយេហូវ៉ានឹងមានភាពឧត្ដុង្គឧត្ដម និងសិរីរុងរឿង ហើយផលផ្លែរបស់ទឹកដីនោះនឹងបានជាមោទនភាព និងជាលម្អដល់អ្នកដែលរួចជីវិតនៃអ៊ីស្រាអែល។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ចូរបង្ហាញរឿងក្ដីរបស់អ្នករាល់គ្នាមក៍!”។ ព្រះមហាក្សត្រនៃយ៉ាកុបមានបន្ទូលថា៖ “ចូរនាំភស្តុតាងរបស់អ្នករាល់គ្នាមក៍!”។
ចូរឲ្យអស់ទាំងប្រជាជាតិជួបជុំគ្នា ចូរឲ្យជាតិសាសន៍នានាប្រមូលគ្នាចុះ! តើនរណាក្នុងចំណោមព្រះទាំងនោះអាចថ្លែងការនេះ គឺអាចតំណាលឲ្យយើងស្ដាប់នូវអ្វីដែលកើតឡើងពីមុនបាន? ចូរនាំសាក្សីរបស់ពួកវាមក ដើម្បីបញ្ជាក់ថាខ្លួនឥតទោស! ចូរតំណាលឲ្យគេស្ដាប់ ហើយឲ្យគេនិយាយថា៖ “ពិតមែន” ចុះ។
អស់អ្នកដែលបង្កើតរូបឆ្លាក់គឺឥតបានការ ហើយរបស់ដែលពួកគេពេញចិត្តនោះ ក៏ឥតប្រយោជន៍ដែរ។ សាក្សីរបស់ពួកគេមើលមិនឃើញ ហើយមិនដឹងផង ដូច្នេះពួកគេនឹងអាម៉ាស់មុខ។
ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។
ចូរឲ្យអ្នកទាំងអស់គ្នាប្រមូលគ្នា ហើយស្ដាប់ចុះ! ក្នុងចំណោមព្រះទាំងនោះ តើមានអ្នកណាបានប្រកាសអំពីការទាំងនោះ? ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ម្នាក់នេះ; គាត់នឹងបំពេញឲ្យសម្រេចនូវសេចក្ដីប្រាថ្នារបស់ព្រះអង្គទាស់នឹងបាប៊ីឡូន ហើយដើមដៃរបស់គាត់ក៏ប្រឆាំងនឹងជនជាតិខាល់ដេ។
កាលណាអ្នកស្រែកយំ ចូរឲ្យអ្វីដែលអ្នកបានប្រមូលទុក រំដោះអ្នកចុះ! ប៉ុន្តែខ្យល់នឹងផាត់ពួកវាទៅទាំងអស់ ខ្យល់ដង្ហើមនឹងយកពួកវាទៅ រីឯអ្នកដែលជ្រកកោនក្នុងយើងវិញ នឹងទទួលទឹកដីជាមរតក ហើយកាន់កាប់ភ្នំដ៏វិសុទ្ធរបស់យើង”។
កាលណោះ អ្នករាល់គ្នាគ្មានព្រះគ្រីស្ទទេ គឺត្រូវបានបំបែកចេញពីប្រជាជាតិអ៊ីស្រាអែល ហើយជាជនបរទេសខាងឯសម្ពន្ធមេត្រីនៃសេចក្ដីសន្យា; នៅក្នុងពិភពលោកនេះ អ្នករាល់គ្នាគ្មានសេចក្ដីសង្ឃឹម ហើយក៏ប្រាសចាកពីព្រះផង។
ហើយដើម្បីឲ្យព្រះអង្គបានផ្សះផ្សាទាំងពីរនឹងព្រះ ក្នុងរូបកាយមួយតាមរយៈឈើឆ្កាង។ តាមរយៈឈើឆ្កាងនេះឯង ព្រះអង្គបានសម្លាប់ភាពជាសត្រូវ។