Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:10 - ព្រះគម្ពីរខ្មែរសាកល

10 តើ​នរណា​បាន​សូន​ព្រះ​ឡើង ឬ​សិត​រូបបដិមាករ​ដែល​ឥតប្រយោជន៍​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តើ​អ្នក​ណា​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមា ដែល​ពុំ​អាច​ផ្ដល់​សារ​ប្រយោជន៍​អ្វី​សោះ ពិត​ជា​មនុស្ស​ល្ងី‌ល្ងើ​មែន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តើ​អ្នក​ណា​នឹង​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមា ដែល​ពុំ​អាច​ផ្ដល់​សារ‌ប្រយោជន៍​អ្វី​សោះ ពិត​ជា​មនុស្ស​ល្ងី‌ល្ងើ​មែន!

សូមមើលជំពូក ចម្លង




អេសាយ 44:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រូបបដិមាករ​របស់​ប្រជាជាតិនានា​ជា​ប្រាក់ និង​មាស ដែលជា​ស្នាដៃ​របស់​មនុស្ស​។


តើជាមួយ​រូបឆ្លាក់​ដែល​សិប្បករ​ម្នាក់​បាន​សិតធ្វើ ហើយ​ជាងទង​ស្រោប​ដោយ​មាស ព្រមទាំង​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​វា​ឬ​?


មើល៍! ពួកវា​សុទ្ធតែ​ឥតប្រយោជន៍ កិច្ចការ​របស់ពួកវា​ឥតន័យ រូបសិត​របស់ពួកវា​ជា​ខ្យល់ និង​ជា​ភាពទទេ​៕


ចូរ​ផ្ដុំគ្នា ហើយ​មក​ចុះ​! ជនភៀសខ្លួន​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ជាមួយគ្នា​! ពួកអ្នកដែល​សែង​រូបឆ្លាក់​ឈើ​របស់ខ្លួន ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដែល​សង្គ្រោះ​មិនបាន ពួកគេ​មិន​ដឹង​អ្វីសោះ​។


ព្រះបាទ​នេប៊ូក្នេសា​បាន​ធ្វើ​រូបបដិមាករ​មួយ​ពី​មាស មាន​កម្ពស់ ៦០ ហត្ថ ទទឹង ៦ ហត្ថ​។ ទ្រង់​ដំឡើង​រូបនោះ​នៅ​វាលទំនាប​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ីឡូន​។


នេប៊ូក្នេសា​មានរាជឱង្ការ​នឹង​ពួកគេ​ថា​៖ “សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ តើ​ពិត​ឬ​ដែល​អ្នករាល់គ្នា​មិន​គោរពបម្រើ​បណ្ដា​ព្រះ​របស់យើង ហើយ​មិន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​យើង​បាន​ដំឡើង​នោះ​?


ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ’។


ដូច្នេះ ចំពោះ​ការហូប​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “រូបបដិមាករ​នៅក្នុង​ពិភពលោក មិនមែនជាអ្វីទេ” ហើយក៏​ដឹង​ដែរ​ថា “ក្រៅពី​ព្រះ​តែមួយអង្គគត់ គ្មាន​ព្រះ​ណា​ទៀត​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម