លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
អេសាយ 38:3 - ព្រះគម្ពីរខ្មែរសាកល ថា៖ “ឱព្រះយេហូវ៉ាអើយ! សូមព្រះអង្គនឹកចាំអំពីរបៀបដែលទូលបង្គំបានដើរនៅចំពោះព្រះអង្គដោយភាពស្មោះត្រង់ និងដោយចិត្តសុក្រឹត ព្រមទាំងបានប្រព្រឹត្តល្អក្នុងព្រះនេត្ររបស់ព្រះអង្គផង!”។ ហើយហេសេគាទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចព្រះបាទហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចថា ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង អាល់គីតាប «ឱ! អុលឡោះតាអាឡាអើយ សូមកុំភ្លេចថា ខ្ញុំដើរតាមមាគ៌ារបស់ទ្រង់ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ខ្ញុំប្រព្រឹត្តតែអំពើដែលគាប់បំណងទ្រង់ប៉ុណ្ណោះ!»។ ស្តេចហេសេគាបង្ហូរទឹកភ្នែកយ៉ាងខ្លាំង។ |
លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
នេះជាវង្សត្រកូលរបស់ណូអេ: ណូអេជាមនុស្សសុចរិត ជាមនុស្សគ្រប់លក្ខណ៍នៅជំនាន់របស់គាត់។ ណូអេបានដើរជាមួយព្រះ។
ទូលបង្គំនឹងយកចិត្តទុកដាក់ចំពោះផ្លូវគ្រប់លក្ខណ៍។ តើពេលណាព្រះអង្គនឹងយាងមករកទូលបង្គំ? ទូលបង្គំនឹងដើរនៅក្នុងផ្ទះរបស់ទូលបង្គំដោយសេចក្ដីគ្រប់លក្ខណ៍នៃចិត្តរបស់ទូលបង្គំ។
សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។
ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។
ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅចំពោះភ្នែកទូលបង្គំ ដូច្នេះទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ។
មានពរហើយ មនុស្សដែលព្រះយេហូវ៉ាមិនរាប់ថាមានបាបទាស់នឹងព្រះអង្គ ហើយគ្មានល្បិចកលក្នុងចិត្តរបស់ខ្លួន!
ទូលបង្គំអស់កម្លាំងដោយសំឡេងថ្ងូររបស់ខ្លួន រាល់យប់ទូលបង្គំធ្វើឲ្យគ្រែរបស់ទូលបង្គំជន់លិចដោយទឹកភ្នែករបស់ខ្លួន ហើយបញ្ជោកពូករបស់ទូលបង្គំ។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ! ដ្បិតព្រះយេហូវ៉ាបានសណ្ដាប់សំឡេងយំសោករបស់ខ្ញុំហើយ។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។