អេសាយ 21:1 - ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយស្ដីអំពីទីរហោស្ថាននៅក្បែរសមុទ្រ: ដូចដែលខ្យល់កួចនៅណេកិបបក់មកពីទីរហោស្ថានយ៉ាងណា វានឹងមកពីដែនដីដ៏គួរឲ្យខ្លាចយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរវាលរហាលក្បែរសមុទ្រ។ ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់តំបន់ណេកិបដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ: ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោស្ថានណេកិបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីដំណើរវាលរហាលក្បែរសមុទ្រ។ ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់ស្រុកត្បូងដែរ អាល់គីតាប សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ: ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោស្ថានណេកិបដែរ។ |
ដោយហេតុនេះ យើងនឹងធ្វើឲ្យផ្ទៃមេឃរញ្ជួយ ហើយផែនដីនឹងកក្រើកចេញពីកន្លែងរបស់វា ដោយសារតែសេចក្ដីក្ដៅក្រហាយរបស់ព្រះយេហូវ៉ានៃពលបរិវារ ក្នុងថ្ងៃនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងអាណិតមេត្តាយ៉ាកុប ក៏នឹងជ្រើសរើសអ៊ីស្រាអែលម្ដងទៀត ព្រមទាំងដាក់ពួកគេនៅក្នុងទឹកដីរបស់ខ្លួនវិញ នោះជនបរទេសនឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងវង្សត្រកូលយ៉ាកុប។
“យើងនឹងធ្វើឲ្យបាប៊ីឡូនទៅជាកម្មសិទ្ធិរបស់កាំប្រមា និងជាវាលភក់ យើងនឹងបោសវាដោយអំបោសនៃការបំផ្លាញ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
នេះជាទំនាយស្ដីអំពីដាម៉ាស់: “មើល៍! ដាម៉ាស់នឹងត្រូវបានដកចេញពីភាពជាទីក្រុង គឺត្រឡប់ជាគំនរបាក់បែកវិញ។
“កូនស្រីក្រមុំបាប៊ីឡូនអើយ ចូរចុះមក ហើយអង្គុយក្នុងធូលីដី! កូនស្រីខាល់ដេអើយ ចូរអង្គុយនៅលើដីដោយគ្មានបល្ល័ង្ក! ដ្បិតគេនឹងលែងហៅអ្នកថាទន់ភ្លន់ និងល្អប្រណិតទៀតហើយ។
ព្រួញរបស់ពួកគេមុតណាស់ ហើយធ្នូទាំងអស់របស់ពួកគេបានយឹតហើយ រីឯក្រចកជើងសេះរបស់ពួកគេមើលទៅដូចជាថ្មដែកកេះ ហើយកង់រទេះរបស់ពួកគេដូចខ្យល់កួច។
“លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។
រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។