Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:40 - ព្រះគម្ពីរខ្មែរសាកល

40 “លុះ​ដល់​គ្រា​ចុងបញ្ចប់ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ច្រានផ្ដួល​ទ្រង់ ប៉ុន្តែ​ស្ដេច​នៃ​ទិសខាងជើង​នឹង​មកដូចជាខ្យល់ព្យុះ​ទាស់នឹង​ទ្រង់​ជាមួយ​រទេះចម្បាំង ទ័ពសេះ និង​នាវា​ជាច្រើន​។ ទ្រង់​នឹង​ឈ្លានពាន​ប្រទេស​នានា ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 នៅ​គ្រា​ចុង​ក្រោយ ស្តេច​ខាង​ត្បូង​នឹង​ប្រ​យុទ្ធ​នឹង​ស្ដេច​ខាង​ជើង តែ​ស្តេច​ខាង​ជើង​នឹង​វាយ​សម្រុក​មក​លើ​ស្ដេច​ខាង​ត្បូង​ដូច​ខ្យល់​កួច មាន​ទាំង​រទេះ​ចម្បាំង ពល​សេះ និង​នាវា​ជា​ច្រើន។ ស្ដេច​នោះ​នឹង​វាយ​លុក​ចូល​ទៅ​ក្នុង​ស្រុក​នានា ហើយ​វាយ​ឆ្លង​កាត់​ដូច​ទឹក​ជន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សម្រុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចម្បាំង ទ័ព​សេះ និង​នាវា​ចម្បាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ នឹង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:40
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​ទំនាយ​ស្ដីអំពី​ទីរហោស្ថាន​នៅក្បែរ​សមុទ្រ​: ដូចដែល​ខ្យល់កួច​នៅ​ណេកិប​បក់​មកពី​ទីរហោស្ថាន​យ៉ាងណា វា​នឹង​មក​ពី​ដែនដី​ដ៏​គួរឲ្យខ្លាច​យ៉ាងនោះដែរ​។


ព្រួញ​របស់ពួកគេ​មុត​ណាស់ ហើយ​ធ្នូ​ទាំងអស់​របស់ពួកគេ​បាន​យឹត​ហើយ រីឯ​ក្រចកជើង​សេះ​របស់ពួកគេ​មើលទៅ​ដូចជា​ថ្មដែកកេះ ហើយ​កង់រទេះ​របស់ពួកគេ​ដូច​ខ្យល់កួច​។


ដូច្នេះ​មើល៍! ព្រះយេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង រទេះចម្បាំង​របស់ព្រះអង្គ​នឹង​មក​ដូចជា​ខ្យល់កួច ដើម្បី​សង​ព្រះពិរោធ​របស់ព្រះអង្គ​ក្នុង​ភាពក្ដៅក្រហាយ ព្រមទាំង​សង​ការស្ដីបន្ទោស​របស់ព្រះអង្គ​ដោយ​ភ្លើងសន្ធោសន្ធៅ​។


“ក្រោយមក ពួក​បុត្រ​របស់​ស្ដេចនៃទិសខាងជើង​នឹង​បង្កសង្គ្រាម ហើយ​ប្រមូល​កម្លាំងទ័ព​ដ៏ច្រើនសន្ធឹក​។ ពួកគេ​នឹង​វាយគំហុក ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់ ក៏​ប្រយុទ្ធ​ម្ដងហើយម្ដងទៀត រហូតដល់​បន្ទាយ​របស់​ស្ដេចនៃទិសខាងត្បូង​។


ពេលនោះ ស្ដេច​នៃ​ទិសខាងត្បូង​មួម៉ៅយ៉ាងខ្លាំង ហើយ​ចេញទៅ​តយុទ្ធ​នឹង​ស្ដេច​នៃ​ទិសខាងជើង​។ ស្ដេចនៃទិសខាងជើង​ក៏​តម្រៀប​ទ័ព​ដ៏ច្រើនសន្ធឹក ប៉ុន្តែ​ទ័ព​នោះ​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេចនៃទិសខាងត្បូង​។


ដ្បិត​ស្ដេច​នៃ​ទិសខាងជើង​នឹង​តម្រៀប​ទ័ព​ម្ដងទៀត ដែល​ច្រើន​ជាង​មុន​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ទ្រង់​នឹង​មក​ជាមួយ​កងទ័ព​ដ៏ធំ និង​ជាមួយ​ឧបករណ៍យោធា​យ៉ាងច្រើនសន្ធឹក​។


កងទ័ព​ដូច​ទឹកជំនន់​នឹង​ត្រូវបាន​បោសចេញ​នៅចំពោះ​វា ហើយ​ពួកគេ​ក៏​ត្រូវបាន​បំបាក់បំបែក គឺ​សូម្បីតែ​អ្នកដឹកនាំ​នៃ​សម្ពន្ធមេត្រី​ផង​។


“វា​នឹង​ដាស់​កម្លាំង និង​ចិត្ត​របស់ខ្លួន​ឡើង​ទាស់នឹង​ស្ដេច​នៃ​ទិសខាងត្បូង ដោយ​កងទ័ព​ដ៏ធំ​។ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​លើកទ័ព​មក​តទល់ ដោយ​កងទ័ព​ដ៏ធំ និង​ខ្លាំងពូកែ​ក្រៃលែង​ផង ប៉ុន្តែ​ទ្រង់​នៅឈរ​មិនបានឡើយ ពីព្រោះ​គេ​នឹង​គិតគូរ​ឧបាយកល​ទាស់នឹង​ទ្រង់​។


មានអ្នក​ខ្លះ​ក្នុង​ពួកអ្នក​មានប្រាជ្ញា​នឹង​ដួល ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​បន្សុទ្ធ ត្រូវបាន​ជម្រះ និង​ត្រូវបាន​ធ្វើឲ្យស រហូតដល់​គ្រា​នៃ​ទីបញ្ចប់ ដ្បិត​នៅតែ​មិនទាន់​ដល់​ពេលកំណត់​នៅឡើយ​។


ទ្រង់​នឹង​ចាត់វិធានការ​ទាស់នឹង​បន្ទាយ​ដ៏រឹងមាំ​ដោយពឹង​លើ​ព្រះ​ដទៃ​។ ទ្រង់​នឹង​បង្កើន​សិរីរុងរឿង​ដល់​អ្នកដែល​ទទួលស្គាល់​ទ្រង់ ហើយ​ឲ្យ​ពួកគេ​គ្រប់គ្រង​លើ​មនុស្ស​ជាច្រើន ព្រមទាំង​ចែក​ដីធ្លី​ឲ្យ​សម្រាប់​ជា​រង្វាន់​ផង​។


យ៉ាងណាមិញ នឹង​មាន​ម្នាក់​ពី​វង្សត្រកូល​របស់នាង​ក្រោកឡើង​ជំនួស​តំណែង​របស់​ស្ដេចនោះ​។ ទ្រង់​នឹង​ចេញទៅ​ទាស់នឹង​កងទ័ព​នោះ ហើយ​ចូលទៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​នៃ​ទិសខាងជើង ក៏​ចាត់វិធានការ​លើ​ពួកគេ ហើយ​មានជ័យជម្នះ​។


រីឯ​អ្នក​វិញ ដានីយ៉ែល​អើយ ចូរ​បំបិទ​ពាក្យ​ទាំងនេះ ហើយ​បិទត្រា​លើ​សៀវភៅ​នេះ រហូតដល់​គ្រា​ចុងបញ្ចប់​។ មនុស្ស​ជាច្រើន​នឹង​ទៅណេះទៅណោះ ហើយ​ចំណេះដឹង​នឹង​កើនឡើង”។


គាត់​ក៏​តបថា​៖ “ដានីយ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​ត្រូវបាន​បំបិទ ហើយ​ត្រូវបាន​បិទត្រា រហូតដល់​គ្រា​ចុងបញ្ចប់​។


ដូច្នេះ គាត់​មក​ជិត​កន្លែងដែល​ខ្ញុំ​ឈរ​។ នៅពេល​គាត់​មកដល់ ខ្ញុំ​ក៏​ភ័យខ្លាច ហើយ​ក្រាបមុខដល់ដី ប៉ុន្តែ​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “កូនមនុស្ស​អើយ ចូរ​យល់ច្បាស់​ថា និមិត្ត​នេះ​គឺ​សម្រាប់​គ្រា​ចុងបញ្ចប់”។


រួច​ព្រះយេហូវ៉ា​នឹង​លេចមក​នៅលើ​កូនចៅរបស់អ្នក ព្រួញ​របស់ព្រះអង្គ​នឹង​ចេញទៅ​ដូចជា​ផ្លេកបន្ទោរ​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ផ្លុំ​ស្នែង​ឡើង ហើយ​យាង​ចេញទៅ​ក្នុង​ខ្យល់ព្យុះ​ទិសខាងត្បូង​។


ទូតសួគ៌​ទីប្រាំមួយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ទន្លេ​ដ៏ធំ គឺ​ទន្លេ​អ៊ើប្រាត នោះ​ទឹក​ទន្លេ​ក៏​រីងស្ងួត ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មកពី​ទិសខាងកើត​។


រីឯ​ចំនួន​ទ័ពសេះ​មាន​ពីររយលាន​។ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ពទាំងនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម