ពួកគេក៏ប្រគល់អស់ទាំងរូបព្រះរបស់ជនបរទេសដែលនៅក្នុងដៃរបស់ខ្លួន និងក្រវិលដែលនៅត្រចៀករបស់ខ្លួន ឲ្យយ៉ាកុប ហើយយ៉ាកុបក៏កប់វានៅក្រោមដើមអូកដែលនៅជិតស៊ីគែម។
អេសាយ 2:20 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ធ្វើពីមាស និងរូបបដិមាករឥតប្រយោជន៍ធ្វើពីប្រាក់របស់ខ្លួន ដែលពួកគេបានធ្វើសម្រាប់ខ្លួនឯងដើម្បីថ្វាយបង្គំនោះ ទៅឲ្យសត្វកំពីងដូង និងប្រចៀវ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាសដែលគេសិតសម្រាប់ថ្វាយបង្គំបោះទៅឲ្យកណ្ដុរ និងប្រជៀវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះរបស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសំរាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ ហើយនឹងប្រចៀវ អាល់គីតាប នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាសដែលគេសិតសម្រាប់ថ្វាយបង្គំបោះទៅឲ្យកណ្ដុរ និងប្រជៀវ។ |
ពួកគេក៏ប្រគល់អស់ទាំងរូបព្រះរបស់ជនបរទេសដែលនៅក្នុងដៃរបស់ខ្លួន និងក្រវិលដែលនៅត្រចៀករបស់ខ្លួន ឲ្យយ៉ាកុប ហើយយ៉ាកុបក៏កប់វានៅក្រោមដើមអូកដែលនៅជិតស៊ីគែម។
ពេលសម្រាប់ស្វែងរក និងពេលសម្រាប់បាត់បង់; ពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះចោល;
ក្នុងថ្ងៃនៃការដាក់ទោស នៅពេលការហិនវិនាសមកពីឆ្ងាយ តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់គេចទៅរកអ្នកណាឲ្យជួយ? តើអ្នករាល់គ្នានឹងផ្ញើភាពស្ដុកស្ដម្ភរបស់អ្នករាល់គ្នាទុកនៅឯណា?
គេនឹងលែងផ្ចង់មើលអាសនាដែលជាស្នាដៃរបស់ខ្លួន ក៏លែងសម្លឹងមើលរូបព្រះម៉ែអាសេរ៉ា និងរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើដែរ។
ពេលនោះ អ្នករាល់គ្នានឹងបង្អាប់បង្អោនរូបឆ្លាក់ដែលស្រោបដោយប្រាក់របស់អ្នក និងរូបសិតដែលស្រោបដោយមាសរបស់អ្នក ក៏នឹងបោះវាចោលដូចក្រណាត់មករដូវ ទាំងនិយាយទៅវាថា៖ “ចេញទៅ!”។
ដ្បិតនៅថ្ងៃនោះ ម្នាក់ៗនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ជាប្រាក់ និងរូបបដិមាករឥតប្រយោជន៍ជាមាសរបស់ខ្លួន ដែលដៃរបស់អ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួនជាបាប។
តើជាមួយរូបឆ្លាក់ដែលសិប្បករម្នាក់បានសិតធ្វើ ហើយជាងទងស្រោបដោយមាស ព្រមទាំងធ្វើខ្សែប្រាក់ឲ្យវាឬ?
ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។
អ្នកដែលចាយមាសយ៉ាងខ្ជះខ្ជាយពីកាបូបលុយ ហើយថ្លឹងប្រាក់លើជញ្ជីង គេជួលជាងទង ជាងនោះក៏ធ្វើវាជាព្រះមួយ នោះគេក្រាបចុះថ្វាយបង្គំ។
ពេលនោះ គេនឹងចាប់ផ្ដើមនិយាយនឹងភ្នំថា: ‘រលំលើយើងមក!’ ហើយនិយាយនឹងទីទួលថា: ‘គ្របលើយើងមក!’។