Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:8 - ព្រះគម្ពីរខ្មែរសាកល

8 គេ​នឹង​លែង​ផ្ចង់មើល​អាសនា​ដែលជា​ស្នាដៃ​របស់ខ្លួន ក៏​លែង​សម្លឹងមើល​រូប​ព្រះម៉ែអាសេរ៉ា និង​រូបព្រះអាទិត្យ​ដែល​ម្រាមដៃ​គេ​បាន​ធ្វើ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​នឹង​លែង​មើល​ទៅ​រក​អាស‌នា​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំបង្គោល​សក្ការៈ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គេ​លែង​ផ្ដោត​អារម្មណ៍​ទៅ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្តូប​ព្រះ‌អាសេ‌រ៉ា ឬ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​នឹង​លែង​មើល​ទៅ​រក​អាសនា​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំ​ទៅ​ឯ​រូប​ព្រះ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គេ​លែង​ផ្ដោត​អារម្មណ៍​ទៅ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្ដូប​ព្រះ‌អាសេ‌រ៉ា ឬ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 17:8
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​អាម៉ាស់មុខ ដោយសារតែ​ដើមអូក​ដែល​អ្នករាល់គ្នា​បាន​ពេញចិត្ត អ្នករាល់គ្នា​ក៏​នឹង​ទទួលការអាប់យស ដោយសារតែ​សួនច្បារ​ដែល​អ្នករាល់គ្នា​បាន​ជ្រើសរើស​ដែរ​។


នៅ​ថ្ងៃ​នោះ សំណល់​នៃ​អ៊ីស្រាអែល និង​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យ៉ាកុប នឹង​លែង​ពឹងផ្អែក​លើ​អ្នកដែល​វាយ​ពួកគេ​ទៀត គឺ​ពួកគេ​នឹង​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​វិញ ដោយ​សេចក្ដីពិតត្រង់​។


នៅ​ថ្ងៃ​នោះ ទីក្រុង​មាំមួន​របស់គេ​នឹង​បាន​ដូចជា​កន្លែង​ដែល​ត្រូវគេ​បោះបង់ចោល នៅ​ព្រៃ និង​កំពូលភ្នំ ជា​កន្លែងដែល​គេ​បោះបង់ចោល​ដោយព្រោះ​កូនចៅ​អ៊ីស្រាអែល ហើយ​កន្លែងនោះ​នឹង​ទៅជា​ទីស្ងាត់ជ្រងំ​។


ទឹកដី​របស់ពួកគេ​ពេញ​ដោយ​រូបបដិមាករឥតប្រយោជន៍ ពួកគេ​ថ្វាយបង្គំ​ស្នាដៃ​របស់ខ្លួន ដែល​ម្រាមដៃ​របស់ខ្លួន​បាន​ធ្វើ​។


ដូច្នេះ សេចក្ដីទុច្ចរិត​របស់​យ៉ាកុប​នឹង​ត្រូវបាន​លុបលាង​ដោយ​ការនេះ ហើយ​ការនេះ​ជា​ផល​ពេញលេញ​ពី​ការ​ដក​បាប​របស់ពួកគេ​ចេញ គឺ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អស់ទាំង​ថ្ម​នៃ​អាសនា​បាន​ដូចជា​ដីស​ដែល​ខ្ទេចខ្ទី ក៏​ធ្វើឲ្យ​រូប​ព្រះម៉ែអាសេរ៉ា និង​អាសនាគ្រឿងក្រអូប​នៅឈរ​មិនបាន​។


ពេលនោះ អ្នករាល់គ្នា​នឹង​បង្អាប់បង្អោន​រូបឆ្លាក់​ដែល​ស្រោប​ដោយ​ប្រាក់​របស់អ្នក និង​រូបសិត​ដែល​ស្រោប​ដោយ​មាស​របស់អ្នក ក៏​នឹង​បោះ​វា​ចោល​ដូច​ក្រណាត់មករដូវ ទាំង​និយាយ​ទៅ​វា​ថា​៖ “ចេញទៅ​!”។


ព្រមទាំង​បោះចោល​បណ្ដា​ព្រះ​របស់គេ​ទៅក្នុង​ភ្លើង ដ្បិត​ព្រះទាំងនោះ​មិនមែន​ជា​ព្រះ​ទេ គឺ​គ្រាន់តែ​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ដែលធ្វើពី​ឈើ និង​ថ្ម បានជា​ព្រះទាំងនោះ​ត្រូវបាន​បំផ្លាញ​!


មើល៍! ពួកវា​សុទ្ធតែ​ឥតប្រយោជន៍ កិច្ចការ​របស់ពួកវា​ឥតន័យ រូបសិត​របស់ពួកវា​ជា​ខ្យល់ និង​ជា​ភាពទទេ​៕


ដូច្នេះ ឈើទាំងនោះ​ក៏​បាន​សម្រាប់​មនុស្ស​ដុត​។ គាត់​យក​ខ្លះ​ពីក្នុង​វា​មក​ដុតកម្ដៅខ្លួន គាត់​បង្កាត់ភ្លើង ហើយ​ដុត​នំប៉័ង ក៏​ធ្វើ​ព្រះ​មួយ​ដើម្បី​ថ្វាយបង្គំ​; គាត់​ធ្វើ​វា​ជា​រូបឆ្លាក់​មួយ ហើយ​ក្រាបចុះ​នៅចំពោះ​រូបនោះ​។


នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​របស់​បណ្ដា​រូបបដិមាករ​ចេញ​ពី​ទឹកដី​នេះ ហើយ​គេ​នឹង​មិន​នឹកចាំ​ទៀត​ឡើយ​។ យើង​នឹង​ដក​ទាំង​ពួក​ព្យាការី និង​វិញ្ញាណ​នៃ​ភាពសៅហ្មង​ចេញ​ពី​ទឹកដី​នេះ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម