Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​ក៏​ប្រគល់​អស់ទាំង​រូបព្រះ​របស់​ជនបរទេស​ដែល​នៅក្នុង​ដៃ​របស់ខ្លួន និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់ខ្លួន ឲ្យ​យ៉ាកុប ហើយ​យ៉ាកុប​ក៏​កប់​វា​នៅក្រោម​ដើមអូក​ដែល​នៅជិត​ស៊ីគែម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ គេ​ក៏​យក​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់​គេ មក​ប្រគល់​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​យក​ទៅ​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់ ដែល​នៅ​ជិត​ក្រុង​ស៊ីគែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​លោក​យ៉ាកុប។ លោក​យ៉ាកុប​ក៏​យក​របស់​ទាំង​នោះ​ទៅ​កប់​ក្រោម​ដើម​ពោធិ នៅ​ជិត​ក្រុង​ស៊ីគែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​គេ​ក៏​ប្រគល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ដៃ​គេ ព្រម​ទាំង​កាវ​ទាំង​អស់​ដែល​នៅ​ត្រចៀក​គេ​ដល់​យ៉ាកុប រួច​គាត់​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ស៊ីគែម

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​យ៉ាកកូប។ យ៉ាកកូប​ក៏​យក​របស់​ទាំង​នោះ ទៅ​កប់​ក្រោម​ដើម​ពោធិ​នៅ​ជិត​ក្រុង​ស៊ីគែម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ឆ្លងកាត់​ស្រុក​នោះ រហូតដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើមអូក​របស់​ម៉ូរេ​។ កាលនោះ មាន​ជនជាតិកាណាន​នៅក្នុង​ស្រុក​នោះ​។


យើង​នាំគ្នា​ក្រោកឡើង​ទៅ​បេត-អែល ហើយ​នៅ​ទីនោះ​។ ខ្ញុំ​នឹង​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​តប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ហើយ​បាន​គង់នៅ​ជាមួយ​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ”។


នៅពេល​ពួកគេ​ចេញដំណើរទៅ មាន​សេចក្ដីភ័យខ្លាច​ពី​ព្រះ​នៅលើ​ទីក្រុង​ដែល​នៅ​ជុំវិញ​ពួកគេ ដោយហេតុនេះ គេ​មិន​បាន​ដេញតាម​ពួក​កូនប្រុស​របស់​យ៉ាកុប​ឡើយ​។


នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​បោះចោល​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​មាស និង​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​ប្រាក់​របស់ខ្លួន ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​ខ្លួនឯង​ដើម្បី​ថ្វាយបង្គំ​នោះ ទៅឲ្យ​សត្វកំពីងដូង និង​ប្រចៀវ


ពេលនោះ អ្នករាល់គ្នា​នឹង​បង្អាប់បង្អោន​រូបឆ្លាក់​ដែល​ស្រោប​ដោយ​ប្រាក់​របស់អ្នក និង​រូបសិត​ដែល​ស្រោប​ដោយ​មាស​របស់អ្នក ក៏​នឹង​បោះ​វា​ចោល​ដូច​ក្រណាត់មករដូវ ទាំង​និយាយ​ទៅ​វា​ថា​៖ “ចេញទៅ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម