Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 3:6 - ព្រះគម្ពីរខ្មែរសាកល

6 ពេល​សម្រាប់​ស្វែងរក និង​ពេល​សម្រាប់​បាត់បង់​; ពេល​សម្រាប់​រក្សាទុក និង​ពេល​សម្រាប់​បោះចោល​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​ពេល​សម្រាប់​ស្វែង​រក ពេល​សម្រាប់​បាត់‌បង់ មាន​ពេល​សម្រាប់​រក្សា​ទុក និង​ពេល​សម្រាប់​បោះ‌បង់​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់‌បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះ‌បង់​ចោល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។

សូមមើលជំពូក ចម្លង




សាស្តា 3:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​នាំ​ហ្វូងសត្វ​ទាំងអស់​របស់គាត់ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ដែល​រកបាន គឺ​ហ្វូងសត្វ​ជា​កម្មសិទ្ធិ​របស់គាត់ ដែល​គាត់​រកបាន​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ជួប​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ដែនដី​កាណាន​។


គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។


ចូរ​បោះ​នំប៉័ង​របស់អ្នក​ទៅលើ​ផ្ទៃ​ទឹក​ចុះ ដ្បិត​យូរ​ថ្ងៃ​ក្រោយមក អ្នក​នឹង​រក​វា​ឃើញ​។


ពេល​សម្រាប់​បោះ​ថ្ម​ចោល និង​ពេល​សម្រាប់​ប្រមូល​ថ្ម​; ពេល​សម្រាប់​ឱប និង​ពេល​សម្រាប់​ទប់ខ្លួន​មិន​ឱប​;


ពេល​សម្រាប់​ហែកចោល និង​ពេល​សម្រាប់​ដេរភ្ជាប់​; ពេល​សម្រាប់​នៅស្ងៀម និង​ពេល​សម្រាប់​និយាយ​;


នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​បោះចោល​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​មាស និង​រូបបដិមាករឥតប្រយោជន៍​ធ្វើពី​ប្រាក់​របស់ខ្លួន ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​ខ្លួនឯង​ដើម្បី​ថ្វាយបង្គំ​នោះ ទៅឲ្យ​សត្វកំពីងដូង និង​ប្រចៀវ


អស់អ្នក​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូនប្រុស ឬ​បងប្អូនស្រី ឬ​ឪពុក ឬ​ម្ដាយ​ឬ​កូន ឬ​ស្រែចម្ការ ដោយសារតែ​នាម​របស់ខ្ញុំ អ្នកនោះ​នឹង​ទទួលបាន​មួយជាមួយរយ ព្រមទាំង​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​ផង​។


នៅ​ថ្ងៃ​ទីបី គេ​ក៏​បោះ​ឧបករណ៍​សំពៅ​ចោល​ដោយផ្ទាល់ដៃ​។


បន្ទាប់ពី​បាន​ហូប​អាហារ​ឆ្អែត​ហើយ ពួកគេ​ក៏​សម្រាល​សំពៅ ដោយ​បោះ​ស្រូវ​ចោល​ទៅក្នុង​សមុទ្រ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម