រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
អេសាយ 1:27 - ព្រះគម្ពីរខ្មែរសាកល ស៊ីយ៉ូននឹងត្រូវបានប្រោសលោះដោយសេចក្ដីយុត្តិធម៌ ពួកអ្នកដែលកែប្រែចិត្តនៃទីក្រុងនោះនឹងត្រូវបានប្រោសលោះដោយសេចក្ដីសុចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងស៊ីយ៉ូននឹងបានលោះចេញ ដោយសារសេចក្ដីយុត្តិធម៌ ហើយពួកអ្នកក្រុងដែលវិលមកវិញ នោះនឹងរួចដោយសារសេចក្ដីសុចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូន ឲ្យមានសេរីភាព ហើយសេចក្ដីសុចរិតក៏នឹងរំដោះ ប្រជាជនដែលកែប្រែចិត្តគំនិត ឲ្យមានសេរីភាពដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងស៊ីយ៉ូននឹងបានលោះចេញដោយសារសេចក្ដីយុត្តិធម៌ ហើយពួកអ្នកក្រុងដែលវិលមកវិញ នោះនឹងរួចដោយសារសេចក្ដីសុចរិត អាល់គីតាប យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូន ឲ្យមានសេរីភាព ហើយសេចក្ដីសុចរិតក៏នឹងរំដោះ ប្រជាជនដែលកែប្រែចិត្តគំនិត ឲ្យមានសេរីភាពដែរ។ |
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
គ្មានសត្វតោនៅទីនោះ ក៏គ្មានសត្វសាហាវណាឡើងមកតាមផ្លូវនោះដែរ គឺគេនឹងមិនប្រទះឃើញវានៅទីនោះឡើយ។ មានតែអ្នកដែលត្រូវបានប្រោសលោះប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។
ចំណែកឯព្រះយេហូវ៉ានៃពលបរិវារវិញ ព្រះអង្គនឹងត្រូវបានលើកតម្កើងដោយសេចក្ដីយុត្តិធម៌ ព្រះដ៏វិសុទ្ធនឹងបង្ហាញអង្គទ្រង់ជាវិសុទ្ធដោយសេចក្ដីសុចរិត។
ប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្ដាប់យើងចុះ! ប្រជាជនរបស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើងចុះ! ដ្បិតក្រឹត្យវិន័យមួយនឹងចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីសុចរិតយុត្តិធម៌របស់យើងឡើង ទុកជាពន្លឺដល់ជាតិសាសន៍ទាំងឡាយ។
ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នាត្រូវបានលក់ដោយឥតគិតថ្លៃ ក៏ត្រូវបានប្រោសលោះមិនមែនដោយប្រាក់”។
អ្នកនឹងត្រូវបានតាំងឡើងដោយសេចក្ដីសុចរិត អ្នកនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនភ័យខ្លាចឡើយ ក៏នឹងនៅឆ្ងាយពីការបំភ័យ ដ្បិតវានឹងមិនចូលមកជិតអ្នកឡើយ។
គេនឹងហៅពួកគេថា ‘ប្រជារាស្ត្រដ៏វិសុទ្ធដែលត្រូវព្រះយេហូវ៉ាប្រោសលោះ’ រីឯអ្នកក៏ត្រូវគេហៅថា ‘ទីក្រុងដែលត្រូវគេស្វែងរក ដែលមិនត្រូវបានបោះបង់ចោល’”៕
ដ្បិតថ្ងៃនៃការសងសឹកនៅក្នុងចិត្តរបស់យើង ហើយឆ្នាំនៃការប្រោសលោះរបស់យើងក៏បានមកដល់ហើយ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។