អេភេសូរ 6:1 - ព្រះគម្ពីរខ្មែរសាកល ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតការធ្វើដូច្នេះជាការត្រឹមត្រូវ។ Khmer Christian Bible ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ អាល់គីតាប កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយ ដោយយល់ដល់អុលឡោះជាអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ |
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “តើពួកបងប្រុសរបស់ឯងមិនមែនកំពុងឃ្វាលសត្វនៅស៊ីគែមទេឬ? មក៍! យើងនឹងចាត់ឯងឲ្យទៅរកពួកគេ”។ យ៉ូសែបតបនឹងគាត់ថា៖ “មើល៍! ខ្ញុំនៅទីនេះ”។
គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់យ៉ាកុបបានធ្វើសម្រាប់គាត់ ដូចដែលគាត់បានបង្គាប់ពួកគេ
ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។
ព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថាច្បាប់របស់ព្រះអង្គសុចរិត ក៏ដឹងថាព្រះអង្គបានធ្វើទុក្ខទូលបង្គំដោយសេចក្ដីស្មោះត្រង់!
ច្បាប់តម្រារបស់ព្រះយេហូវ៉ាទៀងត្រង់ ធ្វើឲ្យចិត្តអរសប្បាយ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាបរិសុទ្ធ ទាំងបំភ្លឺភ្នែក។
កូនរបស់ខ្ញុំអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុកអ្នក ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ!
ចូរស្ដាប់តាមឪពុករបស់អ្នក ដែលជាអ្នកផ្ដល់កំណើតដល់អ្នក ហើយកុំមើលងាយម្ដាយរបស់អ្នកនៅពេលគាត់ចាស់ឡើយ។
ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។
កូនរបស់ខ្ញុំអើយ ចូររក្សាសេចក្ដីបង្គាប់របស់ឪពុកអ្នក ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ!
បន្ទាប់មក ព្រះយេស៊ូវក៏ចុះទៅណាសារ៉ែតវិញជាមួយឪពុកម្ដាយ ហើយស្ដាប់បង្គាប់ពួកគាត់។ រីឯម្ដាយវិញ នាងបានរក្សាហេតុការណ៍ទាំងអស់នេះទុកក្នុងចិត្ត។
កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។
ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់តាមបែបសមគួរនឹងវិសុទ្ធជន ហើយជួយនាងក្នុងការអ្វីក៏ដោយដែលនាងត្រូវការពីអ្នករាល់គ្នា ពីព្រោះនាងជាអ្នកផ្គត់ផ្គង់មនុស្សជាច្រើន រួមទាំងខ្លួនខ្ញុំផង។
ដោយហេតុនេះ ក្រឹត្យវិន័យគឺវិសុទ្ធ ហើយបទបញ្ជាក៏វិសុទ្ធដែរ ទាំងសុចរិតយុត្តិធម៌ និងល្អផង។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕
ប៉ុន្តែប្រសិនបើស្ត្រីមេម៉ាយណាម្នាក់មានកូន ឬចៅ នោះចូរឲ្យពួកគេរៀនឲ្យចេះបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយផង ដ្បិតការនេះជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះ។
ចូរចុះចូលនឹងគ្រប់ទាំងរបបគ្រប់គ្រងរបស់មនុស្សដោយយល់ដល់ព្រះអម្ចាស់ មិនថាស្ដេចដែលមានអំណាចធំឧត្ដមក្ដី