ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។
អេភេសូរ 5:21 - ព្រះគម្ពីរខ្មែរសាកល ចូរចុះចូលនឹងគ្នាទៅវិញទៅមកដោយការកោតខ្លាចដល់ព្រះគ្រីស្ទ។ Khmer Christian Bible ព្រមទាំងចុះចូលនឹងគ្នាទៅវិញទៅមកដោយការកោតខ្លាចព្រះគ្រិស្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចុះចូលគ្នាទៅវិញទៅមក ដោយកោតខ្លាចដល់ព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនដែលកោតខ្លាចព្រះគ្រិស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ។ អាល់គីតាប បងប្អូនដែលកោតខ្លាចអាល់ម៉ាហ្សៀស ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។
ឲ្យចុះចូលនឹងមនុស្សបែបនេះ ហើយនឹងអស់អ្នកដែលរួមការងារ និងការនឿយហត់ជាមួយពួកគេដែរ។
ហេតុនេះហើយបានជាយើងបញ្ចុះបញ្ចូលគេ ដោយសារយើងស្គាល់ការកោតខ្លាចព្រះអម្ចាស់។ យើងត្រូវព្រះស្គាល់ច្បាស់ហើយ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងត្រូវបានស្គាល់ច្បាស់ដល់សតិសម្បជញ្ញៈរបស់អ្នករាល់គ្នាដែរ។
អ្នកដ៏ជាទីស្រឡាញ់អើយ ដោយហេតុនេះ ដោយយើងមានសេចក្ដីសន្យាទាំងនេះហើយ ដូច្នេះចូរជម្រះខ្លួនពីគ្រប់ទាំងសេចក្ដីសៅហ្មងខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបង្ហើយការញែកជាវិសុទ្ធក្នុងការកោតខ្លាចព្រះ។
បងប្អូនអើយ អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីទទួលសេរីភាព គ្រាន់តែកុំប្រើសេរីភាពនោះទុកជាឱកាសសម្រាប់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់
ដូច្នេះ ដូចដែលក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
ជាអ្នកដែលគ្រប់គ្រងផ្ទះរបស់ខ្លួនបានល្អ ទាំងឲ្យកូនៗចុះចូលដោយកិរិយាថ្លៃថ្នូរទាំងស្រុង។
ចូរស្ដាប់បង្គាប់អ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងពួកគាត់ ដ្បិតអ្នកទាំងនោះតែងតែប្រុងស្មារតីសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នករៀបរាប់ទូលជំនួសអ្នករាល់គ្នា។ ចូរឲ្យពួកគាត់បានធ្វើការនេះដោយអំណរ ហើយកុំធ្វើឲ្យពួកគាត់ថ្ងូរឡើយ ដ្បិតបើធ្វើឲ្យពួកគាត់ថ្ងូរ នោះជាការខាតបង់ប្រយោជន៍ដល់អ្នករាល់គ្នា។
ចូរចុះចូលនឹងគ្រប់ទាំងរបបគ្រប់គ្រងរបស់មនុស្សដោយយល់ដល់ព្រះអម្ចាស់ មិនថាស្ដេចដែលមានអំណាចធំឧត្ដមក្ដី
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។