Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:24 - ព្រះគម្ពីរខ្មែរសាកល

24 ដូច្នេះ ដូចដែល​ក្រុមជំនុំ​ចុះចូល​នឹង​ព្រះ​គ្រីស្ទ​យ៉ាងណា ប្រពន្ធ​ក៏​ត្រូវ​ចុះចូល​នឹង​ប្ដី​ក្នុង​គ្រប់ការទាំងអស់​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ដូច្នេះ​ ក្រុមជំនុំ​ចុះចូល​នឹង​ព្រះគ្រិស្ដ​ជា​យ៉ាង​ណា​ ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្ដី​ក្នុង​គ្រប់​ការ​ទាំង​អស់​ជា​យ៉ាងនោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដូច​ជា​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​យ៉ាង​ណា ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ហេតុ​នេះ ក្រុម‌ជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រិស្ត​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ហេតុ​នេះ ក្រុម‌ជំអះ​គោរព​ចុះ​ចូល​នឹង​អាល់ម៉ា‌ហ្សៀស​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេភេសូរ 5:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សិស្ស​ចិតសិប​នាក់​នោះ​បាន​ត្រឡប់មកវិញ​ដោយ​អំណរ ហើយ​ទូលថា​៖ “ព្រះអម្ចាស់​អើយ ក្នុង​ព្រះនាម​របស់ព្រះអង្គ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើងខ្ញុំ​ដែរ”។


ដ្បិត​ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ ដូចដែល​ព្រះ​គ្រីស្ទ​ជា​ក្បាល​របស់​ក្រុមជំនុំ ដែល​អង្គទ្រង់​ជា​ព្រះសង្គ្រោះ​នៃ​រូបកាយ​នោះ​ដែរ​។


ប្ដី​រាល់គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុមជំនុំ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​ក្រុមជំនុំ​ដែរ


ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួនឯង ហើយ​ចូរឲ្យ​ប្រពន្ធ​កោតខ្លាច​ប្ដី​របស់ខ្លួន​ដែរ​៕


ក្មេង​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ដ្បិត​ការធ្វើ​ដូច្នេះ​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​។


បាវបម្រើ​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ចៅហ្វាយ​នៅផែនដី​ក្នុង​គ្រប់ការទាំងអស់ មិនមែន​ដោយ​បម្រើតែពេលគេមើលឃើញ ដូចជា​ចង់ផ្គាប់ចិត្តមនុស្ស​ទេ គឺ​ដោយ​ចិត្ត​ស្មោះត្រង់​វិញ ទាំង​កោតខ្លាច​ព្រះអម្ចាស់​។


ខ្លួនអ្នក​ត្រូវ​បង្ហាញ​គំរូ​ក្នុង​កិច្ចការ​ដ៏ប្រសើរ​គ្រប់យ៉ាង ហើយ​ក្នុង​ការបង្រៀន ត្រូវ​បង្ហាញ​ភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ


បាវបម្រើ​ត្រូវ​ចុះចូល​នឹង​ចៅហ្វាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ត្រូវ​បំពេញចិត្ត​គាត់ កុំ​ប្រកែកជំទាស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម