ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
អេភេសូរ 3:10 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះត្រូវបានបើកឲ្យស្គាល់ដល់មេគ្រប់គ្រង និងអំណាចនៅលើមេឃ តាមរយៈក្រុមជំនុំ នៅឥឡូវនេះ។ Khmer Christian Bible ដើម្បីបង្ហាញឲ្យការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដែលនៅស្ថានសួគ៌ស្គាល់ប្រាជ្ញារបស់ព្រះជាម្ចាស់ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានសួគ៌ បានស្គាល់ប្រាជ្ញារបស់ព្រះ ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនេះ ដោយសារក្រុមជំនុំ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ អាល់គីតាប នៅពេលនេះ ដោយសារក្រុមជំអះ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅសូរ៉កា បានស្គាល់ប្រាជ្ញាញាណគ្រប់វិស័យរបស់អុលឡោះ |
ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គមានច្រើនយ៉ាងណាហ្ន៎! ព្រះអង្គបានបង្កើតទាំងអស់នេះដោយព្រះប្រាជ្ញាញាណ; ផែនដីពោរពេញទៅដោយអ្វីដែលព្រះអង្គបាននិម្មិតបង្កើត។
ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និងចំណេះរបស់ព្រះជ្រាលជ្រៅណាស់ហ្ន៎! ការសម្រេចរបស់ព្រះអង្គស្វែងយល់ម្ដេចបាន! មាគ៌ារបស់ព្រះអង្គវាស់ស្ទង់ម្ដេចបាន!
ជាការពិត ខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទូតសួគ៌ក្ដី មេគ្រប់គ្រងក្ដី អ្វីៗនាបច្ចុប្បន្នកាលក្ដី អ្វីៗនាអនាគតកាលក្ដី អំណាចនានាក្ដី
ប៉ុន្តែចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ គឺទាំងជនជាតិយូដា និងជនជាតិក្រិក ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ និងជាព្រះប្រាជ្ញាញាណរបស់ព្រះ។
គឺយើងថ្លែងព្រះប្រាជ្ញាញាណ ដែលត្រូវបានលាក់ទុកក្នុងអាថ៌កំបាំង ជាព្រះប្រាជ្ញាញាណដែលព្រះបានកំណត់ទុកមុនតាំងពីមុនពិភពលោក ដើម្បីជាសិរីរុងរឿងរបស់យើង។
ខ្ពស់លើអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និងអស់ទាំងនាមដែលត្រូវបានតាំងឡើង មិនគ្រាន់តែនៅលោកបច្ចុប្បន្នប៉ុណ្ណោះទេ គឺនៅលោកខាងមុខដែរ។
ក្រុមជំនុំជាព្រះកាយរបស់ព្រះអង្គ ជាភាពពេញលេញរបស់ព្រះអង្គដែលបំពេញអ្វីៗទាំងអស់ដោយអ្វីៗទាំងអស់៕
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌
ដែលព្រះអង្គប្រទានមកយ៉ាងសម្បូរហូរហៀរដល់យើង ដោយអស់ទាំងព្រះប្រាជ្ញាញាណ និងការយល់ដឹង។
ដ្បិតការតយុទ្ធរបស់យើងមិនមែនទាស់នឹងឈាម ឬសាច់ទេ គឺទាស់នឹងអំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍ដ៏ងងឹតនេះ និងកងកម្លាំងខាងវិញ្ញាណនៃសេចក្ដីអាក្រក់នៅលើមេឃ។
ដ្បិតរបស់សព្វសារពើត្រូវបាននិម្មិតបង្កើតដោយព្រះអង្គ គឺអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី អ្វីៗដែលយើងមើលឃើញ និងមើលមិនឃើញ ទោះបីជារាជ្យបល្ល័ង្ក ឬរាជ្យអំណាច អំណាចគ្រប់គ្រង ឬសិទ្ធិអំណាចក៏ដោយ គឺអ្វីៗសព្វសារពើត្រូវបាននិម្មិតបង្កើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។
ហើយអ្នករាល់គ្នាត្រូវបានបំពេញក្នុងព្រះអង្គដែលជាមេដឹកនាំលើអស់ទាំងអំណាចគ្រប់គ្រង និងសិទ្ធិអំណាច។
ដោយដកហូតមេគ្រប់គ្រង និងមេអំណាចចេញ ព្រះបានធ្វើឲ្យពួកគេអាម៉ាស់មុខជាសាធារណៈ គឺព្រះអង្គមានជ័យជម្នះលើពួកគេតាមរយៈព្រះគ្រីស្ទ។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕