ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
អេភេសូរ 1:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបើកឲ្យយើងស្គាល់អាថ៌កំបាំងនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមចេតនាល្អរបស់ព្រះអង្គដែលកំណត់ទុកមុនក្នុងព្រះគ្រីស្ទ Khmer Christian Bible ទាំងបង្ហាញឲ្យយើងស្គាល់សេចក្ដីអាថ៌កំបាំងនៃបំណងរបស់ព្រះអង្គ ស្របតាមការសព្វព្រះហឫទ័យរបស់ព្រះអង្គដែលបានគ្រោងទុកនៅក្នុងព្រះមួយអង្គនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់អាថ៌កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ ដោយប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យសម្រេចទុកក្នុងព្រះគ្រីស្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ អាល់គីតាប អុលឡោះបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃចិត្តរបស់ទ្រង់ តាមបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយទ្រង់ផ្ទាល់។ |
ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
នៅពេលឮដូច្នេះ ពួកសាសន៍ដទៃក៏អរសប្បាយ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយអស់អ្នកដែលត្រូវបានកំណត់ឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
ដើម្បីធ្វើនូវអ្វីៗដែលព្រះហស្តរបស់ព្រះអង្គ និងគម្រោងរបស់ព្រះអង្គ បានកំណត់ទុកមុនឲ្យកើតឡើង។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
យើងក៏ដឹងដែរថា ព្រះទ្រង់ធ្វើឲ្យអ្វីៗទាំងអស់ធ្វើការរួមគ្នាដើម្បីជាការល្អដល់អ្នកដែលស្រឡាញ់ព្រះ គឺអ្នកដែលត្រូវបានត្រាស់ហៅ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
ពីព្រោះខ្ញុំមិនបានទទួលដំណឹងល្អនេះពីមនុស្សឡើយ ហើយក៏មិនត្រូវគេបង្រៀនដែរ គឺបានទទួលដំណឹងល្អនេះតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទវិញ។
យ៉ាងណាមិញ ព្រះដែលញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្ដាយ ព្រមទាំងត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ គឺនៅពេលព្រះអង្គបានសព្វព្រះហឫទ័យ
បើកសម្ដែងព្រះបុត្រារបស់ព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រកាសព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ នោះខ្ញុំមិនបានប្រឹក្សាភ្លាមជាមួយមនុស្សឡើយ
នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់
ដែលព្រះអង្គប្រទានមកយ៉ាងសម្បូរហូរហៀរដល់យើង ដោយអស់ទាំងព្រះប្រាជ្ញាញាណ និងការយល់ដឹង។
ការទាំងនេះគឺស្របតាមបំណងព្រះហឫទ័យដ៏អស់កល្ប ដែលព្រះអង្គបានធ្វើឲ្យសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
ព្រះបានសង្គ្រោះយើង និងបានត្រាស់ហៅយើងដោយការត្រាស់ហៅដ៏វិសុទ្ធ មិនមែនដោយសារតែការប្រព្រឹត្តរបស់យើងទេ គឺដោយសារតែបំណងព្រះហឫទ័យ និងព្រះគុណរបស់ព្រះអង្គផ្ទាល់; ព្រះគុណនេះបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ តាំងពីមុនកាលសម័យមកម្ល៉េះ