ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា
ហេព្រើរ 6:17 - ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាព្រះបញ្ជាក់ដោយពាក្យសម្បថ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យយ៉ាងខ្លាំងនឹងបង្ហាញដល់ពួកអ្នកទទួលមរតកនៃសេចក្ដីសន្យា នូវគម្រោងដែលឥតប្រែប្រួលរបស់ព្រះអង្គ Khmer Christian Bible ដូច្នេះ ព្រះជាម្ចាស់ចង់បង្ហាញអស់អ្នកស្នងមរតកតាមសេចក្ដីសន្យាឲ្យឃើញកាន់តែច្បាស់ពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គធានាដោយព្រះបន្ទូលសម្បថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅពេលព្រះសព្វព្រះហឫទ័យចង់បង្ហាញឲ្យបានរឹតតែច្បាស់ ដល់អស់អ្នកដែលត្រូវទទួលសេចក្ដីសន្យាទុកជាមត៌ក អំពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ព្រះអង្គក៏ធានាសេចក្ដីសន្យានោះ ដោយពាក្យសម្បថ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញឲ្យអស់អ្នកដែលទទួលមត៌ក តាមព្រះបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើព្រះអង្គសម្រេចព្រះហឫទ័យយ៉ាងណាហើយនោះ ព្រះអង្គមិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឲ្យពួកគ្រងសេចក្ដីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ អាល់គីតាប អុលឡោះក៏ពេញចិត្តបង្ហាញឲ្យអស់អ្នកដែលទទួលមត៌កតាមបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើទ្រង់សម្រេចចិត្តយ៉ាងណាហើយនោះ ទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ទ្រង់មានបន្ទូលស្បថថែមលើបន្ទូលសន្យាទៀត។ |
ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា
ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។
ពួកគេបានស្កប់ស្កល់ដោយភាពបរិបូរនៃដំណាក់របស់ព្រះអង្គ ព្រះអង្គឲ្យពួកគេផឹកពីទឹកជ្រោះនៃសេចក្ដីរីករាយរបស់ព្រះអង្គ។
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
ព្រះយេហូវ៉ានៃពលបរិវារបានស្បថថា៖ “ដូចដែលយើងបានគិតយ៉ាងណា នឹងកើតមានយ៉ាងនោះជាប្រាកដ ដូចដែលយើងបានគ្រោងទុកយ៉ាងណា វានឹងសម្រេចយ៉ាងនោះដែរ
តាំងពីដើមដំបូង យើងបានប្រកាសអំពីចុងបញ្ចប់ តាំងពីបុរាណ យើងបានប្រកាសអំពីអ្វីដែលមិនទាន់ត្រូវបានបំពេញឲ្យសម្រេច ដោយនិយាយថា: ‘ផែនការរបស់យើងនឹងនៅជាប់ យើងនឹងបំពេញឲ្យសម្រេចនូវអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’។
ពាក្យរបស់យើងដែលចេញពីមាត់យើងទៅក៏យ៉ាងនោះដែរ គឺមិនត្រឡប់មករកយើងវិញដោយទទេឡើយ ផ្ទុយទៅវិញ វានឹងបំពេញអ្វីដែលយើងប្រាថ្នា ហើយសម្រេចអ្វីដែលយើងចាត់វាឲ្យទៅនោះ។
ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
ដ្បិតយើងជាយេហូវ៉ា យើងមិនប្រែប្រួលទេ ដូច្នេះកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនវិនាសឡើយ”។
ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។
នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់
ដោយសារតែជំនឿ ណូអេមានចិត្តកោតខ្លាច ក៏បានសាងសង់ទូកធំមួយ ដើម្បីជាការរួចជីវិតសម្រាប់ក្រុមគ្រួសាររបស់លោក កាលលោកបានទទួលការបើកសម្ដែងពីព្រះ អំពីហេតុការណ៍ដែលលោកមិនទាន់ឃើញនៅឡើយ។ ដោយសារតែជំនឿ លោកបានផ្ដន្ទាទោសពិភពលោក ហើយបានក្លាយជាអ្នកទទួលសេចក្ដីសុចរិតជាមរតក ជាសេចក្ដីសុចរិតដែលមកតាមរយៈជំនឿ។
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ
ដើម្បីកុំឲ្យអ្នករាល់គ្នាបែរជាខ្ជិលឡើយ គឺឲ្យអ្នករាល់គ្នាធ្វើជាអ្នកយកតម្រាប់តាមពួកអ្នកដែលទទួលសេចក្ដីសន្យាជាមរតកដោយជំនឿ និងការអត់ធ្មត់វិញ។
ជាការពិត គេតែងតែស្បថដោយអាងអ្នកដែលធំជាង ហើយពាក្យសម្បថនោះជាការបញ្ជាក់ ដើម្បីបញ្ចប់ជម្លោះទាំងអស់របស់ពួកគេ។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់
ដូចគ្នាដែរ ប្ដីរាល់គ្នាអើយ ចូររស់នៅជាមួយប្រពន្ធដោយការយោគយល់ ទាំងគោរពស្ត្រីក្នុងនាមនាងជាភាជនៈដែលខ្សោយជាង ពីព្រោះពួកនាងជាអ្នករួមទទួលមរតកជាព្រះគុណនៃជីវិត។ ធ្វើដូច្នេះ ការអធិស្ឋានរបស់អ្នករាល់គ្នានឹងមិនត្រូវរារាំងឡើយ។