ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 11:16 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ឥឡូវនេះ ពួកគេ​ប្រាថ្នាចង់បាន​ស្រុក​មួយ​ដ៏ប្រសើរជាង ជា​ស្រុក​នៃមេឃ​។ ដោយហេតុនេះ ព្រះ​មិន​អៀនខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ព្រះអង្គ​ថា​ព្រះ​របស់​ពួកគេ​‍ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ទីក្រុង​មួយ​សម្រាប់​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​តាម​ពិត​ ពួកគេ​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង​នោះ​ គឺ​ជា​ស្រុក​ដែល​នៅ‍​ស្ថានសួគ៌។​ ហេតុនេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ថា​ព្រះ​របស់​ពួកគេ​ឡើយ​ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួកគេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាម​ពិត ពួក​លោក​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​ស្ថាន​បរម‌សុខ*​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ព្រះអង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ សម្រាប់​ពួក​លោក​រួច​ទៅ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន‌សួគ៌​វិញ បាន​ជា​ព្រះ‌ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី‌ក្រុង​១​ឲ្យ​គេ​ហើយ។

សូមមើលជំពូក

អាល់គីតាប

តាម​ពិត ពួក​គាត់​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​សូរ៉កា​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ទ្រង់​ថា ជា​ម្ចាស់​របស់​បុព្វ‌បុរស​ទាំង​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ក្រុង​មួយ​សម្រាប់​ពួក​គាត់​រួច​ទៅ​ហើយ។

សូមមើលជំពូក



ហេព្រើរ 11:16
26 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​យប់​នោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​ឲ្យពរ​អ្នក ហើយ​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង ដោយព្រោះ​អ័ប្រាហាំ​អ្នកបម្រើ​របស់យើង”។


ពេលនោះ​មើល៍! ព្រះយេហូវ៉ា​ទ្រង់​ឈរ​ពីលើ​ជណ្ដើរ ហើយ​មានបន្ទូលថា​៖ “យើង​ជា​យេហូវ៉ា​ព្រះ​របស់​អ័ប្រាហាំ​ជីតា​របស់អ្នក និង​ជា​ព្រះ​របស់​អ៊ីសាក​។ យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​កំពុង​ដេក​នៅលើ​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់អ្នក​។


ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!


ចំពោះ​ការ​ដែល​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​នោះ តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ម៉ូសេ​ត្រង់​វគ្គ ‘គុម្ពបន្លា’ ពី​របៀប​ដែល​ព្រះ​មានបន្ទូល​នឹង​លោក​ទេ​ឬ ដែល​ថា​:‘យើង​ជា​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប’?


ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕


ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​សព្វព្រះហឫទ័យ​ប្រទាន​អាណាចក្ររបស់ព្រះអង្គ​ដល់​អ្នករាល់គ្នា​ហើយ​។


ចំពោះការដែល​មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​នោះ ម៉ូសេ​ក៏​បញ្ជាក់​នៅត្រង់​វគ្គ ‘គុម្ពបន្លា’ ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​:‘ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប’។


នៅក្នុង​ដំណាក់​របស់​ព្រះ​បិតា​ខ្ញុំ មាន​លំនៅ​ជាច្រើន​។ ប្រសិនបើ​គ្មានទេ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា​ធ្វើអី​?


‘យើង​ជា​ព្រះ​នៃ​ដូនតា​របស់អ្នក ជា​ព្រះ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប’។ ម៉ូសេ​ក៏​ញ័ររន្ធត់ មិន​ហ៊ាន​ពិនិត្យមើល​ទេ​។


រីឯ​យើង​វិញ សញ្ជាតិ​របស់យើង​នៅ​ស្ថានសួគ៌ ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ព្រះសង្គ្រោះ​ពី​ទីនោះ​ដែរ គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។


ព្រះអម្ចាស់​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​ការ​អាក្រក់​គ្រប់យ៉ាង ហើយ​នឹង​សង្គ្រោះ​ខ្ញុំ​ទៅក្នុង​អាណាចក្រ​នៃមេឃ​របស់​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ពិតមែនហើយ អ្នករាល់គ្នា​មិនគ្រាន់តែ​អាណិតអាសូរ​អ្នកដែលជាប់ឃុំឃាំង​ប៉ុណ្ណោះ​ទេ គឺថែមទាំង​សុខចិត្តឲ្យ​គេ​រឹបអូស​អ្វីៗដែល​ខ្លួន​មាន​ដោយ​អំណរ ដោយ​ដឹង​ថា​អ្នករាល់គ្នា​មាន​ទ្រព្យសម្បត្តិ​ដ៏ប្រសើរជាង​នៅស្ថានសួគ៌ ហើយ​នៅគង់វង្ស​ទៀតផង​។


ដ្បិត​លោក​បាន​រង់ចាំ​ទីក្រុង​មួយ​ដែល​មាន​គ្រឹះ ដែល​ព្រះ​ជា​អ្នកគូរប្លង់ និង​ជា​អ្នកសាងសង់​។


ជាការពិត អ្នក​ដែល​និយាយ​ដូច្នេះ​បញ្ជាក់​ថា គេ​កំពុងតែ​ខំស្វែងរក​ស្រុកកំណើត​មួយ​។


ដោយព្រោះ​ព្រះ​បាន​រៀបចំ​អ្វីដែល​ប្រសើរជាង​សម្រាប់​យើង ដើម្បីកុំឲ្យ​ពួកគេ​បានគ្រប់លក្ខណ៍​ដោយគ្មាន​យើង​ឡើយ​៕


ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់


ដ្បិត​នៅ​ទីនេះ យើង​គ្មាន​ទីក្រុង​ដែល​នៅគង់វង្ស​ទេ ប៉ុន្តែ​យើង​កំពុងតែ​ខំស្វែងរក​ទីក្រុង​ដែល​រៀបនឹងមក​។


ដ្បិត​ទាំង​អ្នក​ដែល​ញែកជាវិសុទ្ធ និង​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ សុទ្ធតែ​មកពី​ព្រះអង្គ​តែមួយ​។ ហេតុនេះហើយបានជា​ព្រះអង្គ​មិន​អៀនខ្មាស​នឹង​ហៅ​ពួកគេ​ថា​បងប្អូន


ពេលនោះ ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។