Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:40 - ព្រះគម្ពីរខ្មែរសាកល

40 ដោយព្រោះ​ព្រះ​បាន​រៀបចំ​អ្វីដែល​ប្រសើរជាង​សម្រាប់​យើង ដើម្បីកុំឲ្យ​ពួកគេ​បានគ្រប់លក្ខណ៍​ដោយគ្មាន​យើង​ឡើយ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ដ្បិត​ព្រះជាម្ចាស់​បាន​ផ្គត់ផ្គង់​អ្វី​ប្រសើរ​ជាង​នោះ​ដល់​យើង​ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់​លក្ខណ៍​ដោយ​គ្មាន​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ដោយ​ព្រះ​បាន​ផ្គត់‌ផ្គង់​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ដល់​យើង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍​រួម​ជាមួយ​យើង​ដែរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ដោយ​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ព្រះអង្គ​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ដ្បិត​ព្រះ​បាន​ផ្គត់‌ផ្គង់​សេចក្ដី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 ដោយ​អុលឡោះ​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ទ្រង់​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 11:40
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ឥឡូវនេះ ពួកគេ​ប្រាថ្នាចង់បាន​ស្រុក​មួយ​ដ៏ប្រសើរជាង ជា​ស្រុក​នៃមេឃ​។ ដោយហេតុនេះ ព្រះ​មិន​អៀនខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ព្រះអង្គ​ថា​ព្រះ​របស់​ពួកគេ​‍ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ទីក្រុង​មួយ​សម្រាប់​ពួកគេ​។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


ដ្បិត​ក្រឹត្យវិន័យ​មិន​បាន​ធ្វើឲ្យ​អ្វីមួយ​ទៅជា​គ្រប់លក្ខណ៍​ឡើយ​; ណាមួយ​មាន​សេចក្ដីសង្ឃឹម​ដ៏ប្រសើរជាង​ត្រូវបាន​នាំចូលមក ហើយ​តាមរយៈ​សេចក្ដីសង្ឃឹមនោះឯង ដែល​យើង​អាច​ចូលទៅជិត​ព្រះ​បាន​។


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។


ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ទទួល​ការងារបម្រើ​ដ៏ថ្លៃថ្នូរជាង ដោយព្រោះ​ព្រះអង្គ​ជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែល​បាន​តាំងឡើង​នៅលើ​សេចក្ដីសន្យា​ដ៏ប្រសើរជាង​។


ដូច្នេះ ត្រូវតែ​ជម្រះ​និមិត្តរូប​អំពី​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​ដោយ​យញ្ញបូជា​ទាំងនេះ រីឯ​អ្វីៗ​នៃស្ថានសួគ៌​ផ្ទាល់ ត្រូវតែជម្រះ​ដោយ​យញ្ញបូជា​ដ៏ប្រសើរ​ជាង​នេះ​ទៅទៀត​។


នោះ​មាន​អាវវែង​ពណ៌ស​ប្រទាន​ដល់​ពួកគេ​ម្នាក់ៗ ហើយ​មាន​ប្រាប់​ដល់​ពួកគេ​ឲ្យ​សម្រាក​បន្តិចទៀត​សិន ទម្រាំតែ​ចំនួន​អ្នកបម្រើជាគ្នា​របស់​ពួកគេ និង​បងប្អូន​របស់​ពួកគេ​ដែល​រៀបនឹង​ត្រូវគេ​សម្លាប់​ដូច​ពួកគេ ត្រូវបាន​បំពេញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម