ទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត។
សុភាសិត 8:18 - ព្រះគម្ពីរខ្មែរសាកល ភាពស្ដុកស្ដម្ភ និងសិរីរុងរឿងនៅជាមួយខ្ញុំ ទ្រព្យសម្បត្តិដ៏នៅគង់វង្ស និងសេចក្ដីសុចរិតក៏នៅជាមួយខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអស់ទាំងទ្រព្យសម្បត្តិ និងកិត្តិយស នៅជាមួយយើង មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ និងសេចក្ដីសុចរិតផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង ភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអស់ទាំងទ្រព្យសម្បត្តិ នឹងកិត្តិយស នៅជាមួយនឹងអញ អើ មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ នឹងសេចក្ដីសុចរិតផង អាល់គីតាប ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង ភាពចំរុងចំរើន និងសេចក្ដីសុចរិត។ |
ទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត។
សេចក្ដីសុចរិតរបស់ព្រះអង្គប្រៀបដូចជាភ្នំនានាដ៏ធំឧត្ដម សេចក្ដីយុត្តិធម៌របស់ព្រះអង្គប្រៀបដូចជាទីជម្រៅដ៏មហិមា។ ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជួយសង្គ្រោះមនុស្ស និងសត្វ!
ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
ហើយដោយចំណេះដឹង បន្ទប់ទាំងឡាយក៏ត្រូវបានបំពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាងដ៏មានតម្លៃ និងដ៏ជាទីគាប់ចិត្ត។
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
ប៉ុន្តែមានការមួយប៉ុណ្ណោះដែលចាំបាច់។ ម៉ារាបានជ្រើសរើសយកចំណែកដ៏ល្អនោះ ហើយការនោះនឹងមិនត្រូវយកចេញពីនាងឡើយ”៕
ចូរលក់អ្វីៗដែលអ្នករាល់គ្នាមាន ហើយចែកទានចុះ។ ចូររៀបចំថង់ប្រាក់ដែលមិនចេះពុកផុយ និងទ្រព្យសម្បត្តិដែលមិនចេះអស់ ទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរមកជិត ឬសត្វល្អិតស៊ីបំផ្លាញនោះឡើយ។
ហាក់ដូចជាព្រួយចិត្ត ប៉ុន្តែអរសប្បាយជានិច្ច; ហាក់ដូចជាក្រីក្រ ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានបរិបូរ; ហាក់ដូចជាគ្មានអ្វីសោះ ប៉ុន្តែមានគ្រប់ទាំងអស់។
ព្រះគុណនេះបានប្រទានមកខ្ញុំ ដែលជាអ្នកតូចបំផុតក្នុងចំណោមវិសុទ្ធជនទាំងអស់ ដើម្បីប្រកាសភាពបរិបូរដែលវាស់ស្ទង់មិនបានរបស់ព្រះគ្រីស្ទ ដល់សាសន៍ដទៃ
ព្រះរបស់ខ្ញុំនឹងបំពេញគ្រប់ទាំងតម្រូវការរបស់អ្នករាល់គ្នា ស្របតាមភាពបរិបូររបស់ព្រះអង្គដែលប្រកបដោយសិរីរុងរឿងក្នុងព្រះគ្រីស្ទយេស៊ូវ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
យើងណែនាំអ្នកឲ្យទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកមានស្ដុកស្ដម្ភ ហើយឲ្យទិញសម្លៀកបំពាក់សដើម្បីស្លៀកពាក់ កុំឲ្យគេឃើញសេចក្ដីគួរខ្មាសនៃភាពអាក្រាតរបស់អ្នកឡើយ ព្រមទាំងឲ្យទិញថ្នាំលាបភ្នែកអ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។