“ដោយព្រោះគេបានស្រឡាញ់យើង ដូច្នេះយើងនឹងរំដោះគេ ដោយព្រោះគេបានស្គាល់នាមរបស់យើង ដូច្នេះយើងនឹងលើកគេឲ្យរួចផុត។
សុភាសិត 8:17 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយអ្នកដែលខំប្រឹងស្វែងរកខ្ញុំ នឹងរកខ្ញុំឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញស្រឡាញ់ដល់អស់អ្នកដែលស្រឡាញ់អញ ហើយអស់ពួកអ្នកដែលស្វែងរកអញអស់ពីចិត្ត នោះនឹងបានជួប អាល់គីតាប អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។ |
“ដោយព្រោះគេបានស្រឡាញ់យើង ដូច្នេះយើងនឹងរំដោះគេ ដោយព្រោះគេបានស្គាល់នាមរបស់យើង ដូច្នេះយើងនឹងលើកគេឲ្យរួចផុត។
ពេលនោះ ពួកគេនឹងស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនឆ្លើយទេ ពួកគេនឹងខំប្រឹងស្វែងរកខ្ញុំ ប៉ុន្តែរកខ្ញុំមិនឃើញឡើយ។
កុំបោះបង់ចោលប្រាជ្ញាឡើយ នោះនាងនឹងរក្សាកូន; ចូរស្រឡាញ់ប្រាជ្ញា នោះនាងនឹងការពារកូន។
ដោយសារតែខ្ញុំ ពួកអ្នកដឹកនាំបានគ្រប់គ្រង គឺពួកអភិជន និងអស់ទាំងចៅក្រមដ៏យុត្តិធម៌។
ចូរនឹកចាំព្រះអាទិកររបស់អ្នក ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ គឺមុនគ្រានៃមហន្តរាយមិនទាន់មកដល់ មុនឆ្នាំដែលអ្នកនឹងពោលថា៖ “ខ្ញុំគ្មានការសប្បាយក្នុងពេលទាំងនេះទេ” មកជិត
យើងមិនបាននិយាយក្នុងទីលាក់កំបាំង ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។ យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា: ‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។ យើងជាយេហូវ៉ា យើងនិយាយសេចក្ដីសុចរិត យើងប្រកាសសេចក្ដីទៀងត្រង់។
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
នៅពេលទតឃើញដូច្នេះ ព្រះយេស៊ូវក៏ទាស់ព្រះទ័យ ហើយមានបន្ទូលនឹងពួកគេថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។
អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
ដ្បិតព្រះបិតាផ្ទាល់ទ្រង់ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ និងជឿថា ខ្ញុំចេញមកពីព្រះ។
ដ្បិតមានទូតសួគ៌ចុះមកក្នុងស្រះម្ដងម្កាល ហើយកូរទឹក។ បន្ទាប់ពីការកូរទឹកនោះ អ្នកដែលចុះមុនគេនឹងត្រូវបានប្រោសឲ្យជា ទោះបីជាមានជំងឺអ្វីក៏ដោយ។
នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូវទ្រង់ក្រោកឈរ ហើយស្រែកឡើងថា៖“ប្រសិនបើអ្នកណាស្រេក ចូរមករកខ្ញុំហើយផឹកចុះ។
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។