យ៉ូហាន 5:4 - ព្រះគម្ពីរខ្មែរសាកល4 ដ្បិតមានទូតសួគ៌ចុះមកក្នុងស្រះម្ដងម្កាល ហើយកូរទឹក។ បន្ទាប់ពីការកូរទឹកនោះ អ្នកដែលចុះមុនគេនឹងត្រូវបានប្រោសឲ្យជា ទោះបីជាមានជំងឺអ្វីក៏ដោយ។ សូមមើលជំពូកKhmer Christian Bible4 ដ្បិតមានទេវតារបស់ព្រះអម្ចាស់មួយរូប យូរៗម្ដងបានចុះមកកូរទឹកក្នុងស្រះនោះ ពេលកូរទឹករួចហើយ អ្នកណាចុះបានមុនគេ អ្នកនោះនឹងជាស្អាត ទោះបីអ្នកនោះឈឺអ្វីក៏ដោយ)។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដ្បិតមានពេលមួយ ទេវតានៃព្រះអម្ចាស់ចុះមកកូរទឹកក្នុងស្រះនោះ ហើយអ្នកណាដែលចុះទៅបានមុនគេនឹងជាស្អាត ទោះបើមានជំងឺអ្វីក៏ដោយ។] សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ដ្បិតយូរៗម្ដង មានទេវតា*មួយរូបចុះមកធ្វើឲ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដ្បិតចួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ សូមមើលជំពូកអាល់គីតាប4 ដ្បិតយូរៗម្ដង មានម៉ាឡាអ៊ីកាត់មួយរូប ចុះមកធ្វើឲ្យទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេអ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ សូមមើលជំពូក |