បន្ទាប់មក គាត់យកប៊័រ និងទឹកដោះ ព្រមទាំងកូនគោដែលបានរៀបចំ មកដាក់នៅមុខពួកគេ រួចគាត់ឈរចាំបម្រើពួកគេនៅក្រោមដើមឈើ ខណៈដែលពួកគេកំពុងហូប។
សុភាសិត 30:33 - ព្រះគម្ពីរខ្មែរសាកល ដ្បិតការច្របាច់ទឹកដោះគោធ្វើឲ្យចេញប៊័រ ការច្របាច់ច្រមុះធ្វើឲ្យចេញឈាម ការច្របាច់កំហឹងធ្វើឲ្យចេញជម្លោះ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកចម្រាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជម្លោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។ អាល់គីតាប បើអ្នកចម្រាញទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជំលោះ។ |
បន្ទាប់មក គាត់យកប៊័រ និងទឹកដោះ ព្រមទាំងកូនគោដែលបានរៀបចំ មកដាក់នៅមុខពួកគេ រួចគាត់ឈរចាំបម្រើពួកគេនៅក្រោមដើមឈើ ខណៈដែលពួកគេកំពុងហូប។
ការចាប់ផ្ដើមនៃទំនាស់គឺដូចជាបើកឲ្យទឹកហូរ ដូច្នេះចូរបោះបង់ចោលជម្លោះមុនវាផ្ទុះឡើង។
ដូចដែលធ្យូងនៅលើរងើក និងអុសនៅលើភ្លើងជាយ៉ាងណា មនុស្សឌុកដាន់ដែលបញ្ឆេះជម្លោះក៏ជាយ៉ាងនោះដែរ។