Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:1 - ព្រះគម្ពីរខ្មែរសាកល

1 រាជឱង្ការ​របស់​ព្រះបាទ​លេមូអែល ជា​ពាក្យព្យាករ​ដែល​មាតា​របស់ទ្រង់​បាន​អប់រំ​ទ្រង់​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​មាតា​របស់​ព្រះ‌អង្គ​បាន​បង្រៀន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​លេម‌យួល ជា​សេចក្ដី​ទូន្មាន ដែល​ទ្រង់​បាន​ទទួល​ពី​មាតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​ព្រះ‌មាតា​ទ្រង់​បាន​បង្រៀន​ទ្រង់​ទុក។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នេះ​ជា​ពាក្យ​សម្តី​របស់​ស្តេច​លេម‌យួល ជា​សេចក្ដី​ទូន្មាន ដែល​ទ្រង់​បាន​ទទួល​ពី​ម្តាយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 31:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក​អ្នក ហើយ​កុំ​បោះបង់ចោល​សេចក្ដីបង្រៀន​របស់​ម្ដាយ​អ្នក​ឡើយ​!


ពាក្យ​របស់​អេគើរ​កូន​របស់​យ៉ាកេ ជា​ពាក្យព្យាករ ជា​ពាក្យថ្លែង​របស់​លោក​ដល់​អ៊ីធាល គឺ​ដល់​អ៊ីធាល និង​យូកាល​:


ដ្បិត​ការច្របាច់​ទឹកដោះគោ​ធ្វើឲ្យ​ចេញ​ប៊័រ ការច្របាច់​ច្រមុះ​ធ្វើឲ្យ​ចេញ​ឈាម ការច្របាច់​កំហឹង​ធ្វើឲ្យ​ចេញ​ជម្លោះ​៕


ឱ​កូន​ម្ដាយ​អើយ​! ឱ​កូន​នៃ​ផ្ទៃ​ម្ដាយ​អើយ​! ឱ​កូន​នៃ​បំណន់​របស់​ម្ដាយ​អើយ​!


កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់​ឪពុក​អ្នក ហើយ​កុំ​បោះបង់ចោល​សេចក្ដីបង្រៀន​របស់​ម្ដាយ​អ្នក​ឡើយ​!


ខ្ញុំ​នឹកចាំ​អំពី​ជំនឿ​ឥតពុតត្បុត​ដែល​នៅក្នុង​អ្នក ដែល​មុនដំបូង​បាន​ស្ថិតនៅ​ក្នុង​ឡូអ៊ីស​ជីដូន​របស់អ្នក បន្ទាប់មក​បាន​ស្ថិតនៅ​ក្នុង​អ៊ើនីស​ម្ដាយ​របស់អ្នក ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្ថិតនៅ​ក្នុង​អ្នក​ដែរ​។


ព្រមទាំង​ដឹង​ថា អ្នក​បាន​ស្គាល់​ព្រះគម្ពីរ​ដ៏វិសុទ្ធ​តាំងពី​ក្មេង​មកម្ល៉េះ​។ ព្រះគម្ពីរ​អាច​ធ្វើឲ្យ​អ្នក​មានប្រាជ្ញា ដែល​នាំទៅដល់​សេចក្ដីសង្គ្រោះ តាមរយៈ​ជំនឿ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម