ទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត។
សុភាសិត 21:20 - ព្រះគម្ពីរខ្មែរសាកល ទ្រព្យសម្បត្តិដ៏មានតម្លៃ និងប្រេង នៅក្នុងផ្ទះរបស់មនុស្សមានប្រាជ្ញា ប៉ុន្តែមនុស្សល្ងង់ស៊ីបង្ហិនវាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទ្រព្យវិសេស និងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទ្រព្យវិសេស នឹងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។ អាល់គីតាប ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។ |
ទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត។
ព្រះអង្គរៀបតុអាហារនៅមុខទូលបង្គំ នៅចំពោះពួកសត្រូវរបស់ទូលបង្គំ ព្រះអង្គលាបប្រេងលើក្បាលទូលបង្គំ; ពែងទូលបង្គំក៏ពេញហូរហៀរ។
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
មកុដរបស់មនុស្សមានប្រាជ្ញា គឺភាពស្ដុកស្ដម្ភរបស់ខ្លួន រីឯភាពល្ងង់របស់មនុស្សល្ងង់ គឺជាភាពល្ងង់ដដែល។
ផ្ទះរបស់មនុស្សសុចរិត មានទ្រព្យសម្បត្តិច្រើន ប៉ុន្តែនៅក្នុងផលរបស់មនុស្សអាក្រក់ មានអំពល់។
រង្វាន់នៃការបន្ទាបខ្លួន និងការកោតខ្លាចព្រះយេហូវ៉ា ជាភាពស្ដុកស្ដម្ភ សិរីរុងរឿង និងជីវិត។
ដើម្បីឲ្យអ្នកដែលស្រឡាញ់ខ្ញុំ បានទទួលទ្រព្យសម្បត្តិជាមរតក ដើម្បីឲ្យខ្ញុំបានបំពេញឃ្លាំងរបស់ពួកគេ។
គេតែងតែរៀបចំជប់លៀងសម្រាប់ការសើចសប្បាយ ហើយស្រាទំពាំងបាយជូរធ្វើឲ្យជីវិតសប្បាយ ប៉ុន្តែប្រាក់ឆ្លើយតបនឹងអ្វីៗទាំងអស់។
ម្យ៉ាងទៀត ចំពោះមនុស្សទាំងអស់ដែលព្រះបានប្រទានភាពស្ដុកស្ដម្ភ និងទ្រព្យធនដល់គេ ព្រមទាំងឲ្យគេអាចហូបពីរបស់ទាំងនោះ និងទទួលចំណែករបស់គេបាន ហើយសប្បាយក្នុងការនឿយហត់របស់ខ្លួនផង——នេះក៏ជាអំណោយទានរបស់ព្រះដែរ។
ពួកស្ត្រីល្ងង់ក៏និយាយនឹងពួកស្ត្រីមានប្រាជ្ញាថា: ‘សូមចែកប្រេងខ្លះឲ្យពួកយើងផង ពីព្រោះចង្កៀងរបស់ពួកយើងជិតរលត់ហើយ’។
នៅពេលគាត់ចាយវាយអ្វីៗទាំងអស់ហើយ មានទុរ្ភិក្សដ៏ធ្ងន់ធ្ងរបានកើតឡើងនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។
ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សទៀតថា៖“សេដ្ឋីម្នាក់មានអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនោះត្រូវគេប្ដឹងថា គាត់ចាយបង្ហិនធនធានរបស់ចៅហ្វាយគាត់។
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្ត រីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ ដ្បិតមាត់របស់មនុស្សតែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។