ទូលបង្គំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីយុត្តិធម៌។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ!
សុភាសិត 20:28 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ការពារស្ដេច ហើយបល្ល័ង្ករបស់ទ្រង់ត្រូវបានទ្រទ្រង់ ដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យរបស់ស្ដេចស្ថិតស្ថេរនៅ ដោយសារសេចក្ដីសប្បុរសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីមេត្តា នឹងសេចក្ដីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្ដីសប្បុរសដែរ។ អាល់គីតាប សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។ |
ទូលបង្គំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីយុត្តិធម៌។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ!
ដ្បិតព្រះរាជាបានជឿទុកចិត្តលើព្រះយេហូវ៉ា ហើយដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះដ៏ខ្ពស់បំផុត ព្រះរាជានឹងមិនរង្គើឡើយ។
ព្រះយេហូវ៉ាអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ដ្បិតទូលបង្គំបានដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ ហើយបានជឿទុកចិត្តលើព្រះយេហូវ៉ា ឥតងាករេឡើយ។
រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តារបស់ព្រះអង្គពីទូលបង្គំឡើយ! សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ចផង
សូមឲ្យស្ដេចគង់នៅចំពោះព្រះជារៀងរហូត សូមកំណត់ឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់រក្សាទ្រង់ផង។
ការធ្វើអាក្រក់ ជាទីស្អប់ខ្ពើមដល់ស្ដេច ដ្បិតបល្ល័ង្កត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
ប្រសិនបើស្ដេចកាត់ក្ដីអ្នកក្រខ្សត់ដោយសេចក្ដីពិត បល្ល័ង្ករបស់ទ្រង់នឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរជារៀងរហូត។
កុំឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ចាកចេញពីអ្នកឡើយ ចូរចងសេចក្ដីទាំងនេះក្រវាត់នឹងកអ្នក ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក
ពេលនោះ នឹងមានបល្ល័ង្កមួយត្រូវបានតាំងឡើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏នឹងមានម្នាក់អង្គុយលើបល្ល័ង្កនោះដោយសេចក្ដីពិតត្រង់ ក្នុងរោងរបស់ដាវីឌ ទាំងជំនុំជម្រះ ហើយស្វែងរកសេចក្ដីយុត្តិធម៌ ព្រមទាំងរហ័សនឹងអនុវត្តសេចក្ដីសុចរិតយុត្តិធម៌ផង។
ព្រះរាជាអើយ នេះជាការកាត់ស្រាយ និងជាការសម្រេចរបស់ព្រះដ៏ខ្ពស់បំផុត ដែលមកដល់ព្រះរាជាព្រះអម្ចាស់នៃខ្ញុំព្រះបាទ