ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
សុភាសិត 18:21 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្លាប់ ឬរស់ ព្រោះតែសម្ដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសម្ដីរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។ អាល់គីតាប ស្លាប់ ឬរស់ ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
មាត់របស់មនុស្សសុចរិតបញ្ចេញប្រាជ្ញា រីឯអណ្ដាតនៃសេចក្ដីកំហូចនឹងត្រូវបានកាត់ចេញ។
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។
ដូច្នេះ ប្រសិនបើអ្នកបម្រើរបស់វាបានបន្លំខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិត ក៏គ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់អ្នកទាំងនោះ នឹងបានស្របតាមការប្រព្រឹត្តរបស់ខ្លួន។
ចំពោះអ្នកដែលកំពុងវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅសេចក្ដីស្លាប់ រីឯចំពោះអ្នកដែលកំពុងបានសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំទៅជីវិត។ តើនរណាស័ក្ដិសមនឹងការងារទាំងនេះ?
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។
ពាក្យសម្ដីរបស់អ្នករាល់គ្នាត្រូវប្រកបដោយសេចក្ដីសប្បុរសជានិច្ច ទាំងមានជាតិអំបិលផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងម្នាក់ៗយ៉ាងណា។
ពួកគេនិយាយពាក្យអួតអាងឥតខ្លឹមសារ ហើយប្រើតណ្ហានៃសាច់ឈាម និងការល្មោភកាម លួងលោមពួកអ្នកដែលទើបតែរួចផុតពីពួកដែលរស់នៅក្នុងសេចក្ដីវង្វេង។