លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
សុភាសិត 18:10 - ព្រះគម្ពីរខ្មែរសាកល ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនាមរបស់ព្រះអម្ចាស់ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។ អាល់គីតាប នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។ |
លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
សូមរំដោះទូលបង្គំពីកណ្ដាប់ដៃរបស់អេសាវ គឺពីកណ្ដាប់ដៃរបស់បងប្រុសទូលបង្គំផង ដ្បិតទូលបង្គំខ្លាចគាត់ ក្រែងលោគាត់មកវាយសម្លាប់ទូលបង្គំ ព្រមទាំងពួកម្ដាយ និងពួកកូនក្មេងផង។
ព្រះអង្គជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ ជាព្រះរំដោះរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ ជាព្រះអង្គដែលខ្ញុំជ្រកកោនក្នុងព្រះអង្គ; គឺព្រះអង្គហើយ ដែលបង្ក្រាបប្រជារាស្ត្ររបស់ខ្ញុំឲ្យនៅក្រោមខ្ញុំ។
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
សូមឲ្យព្រះអង្គចាត់ជំនួយពីទីវិសុទ្ធមកឯព្រះករុណា ហើយទ្រទ្រង់ព្រះករុណាពីស៊ីយ៉ូន។
ព្រះយេហូវ៉ាជាពន្លឺរបស់ខ្ញុំ និងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំត្រូវខ្លាចអ្នកណា? ព្រះយេហូវ៉ាជាបន្ទាយនៃជីវិតខ្ញុំ តើខ្ញុំត្រូវភ័យខ្លាចអ្នកណា?
“ដោយព្រោះគេបានស្រឡាញ់យើង ដូច្នេះយើងនឹងរំដោះគេ ដោយព្រោះគេបានស្គាល់នាមរបស់យើង ដូច្នេះយើងនឹងលើកគេឲ្យរួចផុត។
ខ្ញុំនឹងទូលព្រះយេហូវ៉ាថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ និងជាបន្ទាយរបស់ទូលបង្គំ ជាព្រះរបស់ទូលបង្គំ ដែលទូលបង្គំជឿទុកចិត្តលើព្រះអង្គ!”។
នៅក្នុងការកោតខ្លាចព្រះយេហូវ៉ា មនុស្សមានទំនុកចិត្តដ៏រឹងមាំ ហើយកូនចៅរបស់គេនឹងមានជម្រក។
ការភិតភ័យចំពោះមនុស្សជាអន្ទាក់ ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ានឹងត្រូវបានលើកឡើងឲ្យរួចផុត។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។