មាត់របស់មនុស្សសុចរិតជាប្រភពទឹកនៃជីវិត រីឯមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។
សុភាសិត 16:22 - ព្រះគម្ពីរខ្មែរសាកល សុភនិច្ឆ័យជាប្រភពទឹកនៃជីវិតដល់អ្នកដែលមានវា រីឯការវាយប្រដៅដល់មនុស្សល្ងីល្ងើ ជាភាពល្ងីល្ងើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានយោបល់ហើយ យោបល់នោះឯងជារដ្ឋទឹកនៃជីវិតដល់អ្នកនោះ ហើយការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ គឺជាសេចក្ដីចម្កួតរបស់ខ្លួនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សុភនិច្ឆ័យប្រៀបដូចជាប្រភពនៃជីវិតសម្រាប់អ្នកចេះគិតគូរ រីឯជនល្ងង់ខ្លៅត្រូវទទួលទោស ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមានយោបល់ហើយ យោបល់នោះឯងជារន្ធទឹកនៃជីវិតដល់អ្នកនោះ ហើយការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ គឺជាសេចក្ដីចំកួតរបស់ខ្លួនគេ។ អាល់គីតាប សុភនិច្ឆ័យប្រៀបដូចជាប្រភពនៃជីវិតសម្រាប់អ្នកចេះគិតគូរ រីឯជនល្ងង់ខ្លៅត្រូវទទួលទោស ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។ |
មាត់របស់មនុស្សសុចរិតជាប្រភពទឹកនៃជីវិត រីឯមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។
សេចក្ដីបង្រៀនរបស់មនុស្សមានប្រាជ្ញា ជាប្រភពទឹកនៃជីវិត ដើម្បីឲ្យបានបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។
ការកោតខ្លាចព្រះយេហូវ៉ាជាប្រភពទឹកនៃជីវិត ដើម្បីឲ្យបានបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។
អណ្ដាតរបស់មនុស្សមានប្រាជ្ញាធ្វើឲ្យចំណេះដឹងមានការចាប់អារម្មណ៍ រីឯមាត់របស់មនុស្សល្ងង់វិញ បង្ហូរចេញនូវសេចក្ដីល្ងង់។
ចិត្តរបស់មនុស្សសុចរិតជញ្ជឹងគិតថាគួរឆ្លើយយ៉ាងណា រីឯមាត់របស់មនុស្សអាក្រក់បង្ហូរចេញនូវសេចក្ដីអាក្រក់។
មនុស្សដែលមានប្រាជ្ញានៅក្នុងចិត្ត ត្រូវបានហៅថាមានការយល់ច្បាស់ ហើយភាពផ្អែមពីរោះនៃបបូរមាត់ បង្កើនសេចក្ដីអប់រំ។
ចិត្តរបស់មនុស្សមានប្រាជ្ញាបង្គាប់មាត់របស់ខ្លួន ហើយក៏បង្កើនសេចក្ដីអប់រំដល់បបូរមាត់របស់ខ្លួនដែរ។
មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។
បណ្ដោយពួកគេចុះ! ពួកគេជាមនុស្សខ្វាក់ភ្នែកដែលនាំផ្លូវមនុស្សខ្វាក់ភ្នែក។ ប្រសិនបើមនុស្សខ្វាក់ភ្នែកនាំផ្លូវមនុស្សខ្វាក់ភ្នែក អ្នកទាំងពីរនឹងធ្លាក់ទៅក្នុងរណ្ដៅ”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។
គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។
ស៊ីម៉ូនពេត្រុសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅរកនរណា? ព្រះអង្គទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។