ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
សុភាសិត 14:8 - ព្រះគម្ពីរខ្មែរសាកល ប្រាជ្ញារបស់មនុស្សឆ្លាតវៃ យល់ច្បាស់នូវផ្លូវរបស់ខ្លួន រីឯភាពល្ងីល្ងើរបស់មនុស្សល្ងង់ គឺជាសេចក្ដីបោកបញ្ឆោត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ រីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។ អាល់គីតាប ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ រីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់ខ្លួន។ |
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃប្រាជ្ញា; អស់អ្នកដែលអនុវត្តការនេះមានសុភនិច្ឆ័យដ៏ល្អ។ សេចក្ដីសរសើរតម្កើងនៃព្រះអង្គ នៅស្ថិតស្ថេរជារៀងរហូត៕
ព្រះហស្តរបស់ព្រះអង្គបានបង្កើតទូលបង្គំ ហើយធ្វើឲ្យទូលបង្គំមានរូបរាងឡើង; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរៀនចេះសេចក្ដីបង្គាប់របស់ព្រះអង្គ។
សូមឲ្យទូលបង្គំបានឮសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹកផង ដ្បិតទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ; សូមឲ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរផង ដ្បិតទូលបង្គំបានលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គហើយ។
មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។
គំនិតរបស់មនុស្សសុចរិតគឺយុត្តិធម៌ រីឯការណែនាំរបស់មនុស្សអាក្រក់ជាសេចក្ដីបោកបញ្ឆោត។
យ៉ាងនោះឯង អ្នកនឹងយល់ច្បាស់នូវសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌
នោះខ្ញុំបានឃើញថាប្រាជ្ញាមានប្រយោជន៍ជាងភាពល្ងង់ ដូចដែលពន្លឺមានប្រយោជន៍ជាងភាពងងឹត។
ដ្បិតគ្មានការនឹកចាំជារៀងរហូតអំពីមនុស្សមានប្រាជ្ញា ក៏ដូចជាមនុស្សល្ងង់ដែរ; នៅថ្ងៃដែលនឹងមកដល់ អ្វីៗទាំងអស់នឹងត្រូវគេភ្លេច។ ហេតុអ្វីបានជាមនុស្សមានប្រាជ្ញាត្រូវស្លាប់ដូចមនុស្សល្ងង់ដូច្នេះ?
ដ្បិតប្រាជ្ញារបស់ពិភពលោកនេះជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះ។ ជាការពិត មានសរសេរទុកមកថា:“ព្រះអង្គចាប់មនុស្សមានប្រាជ្ញាដោយល្បិចកលរបស់ខ្លួនពួកគេ”
គឺរៀនដោះបុគ្គលចាស់របស់អ្នករាល់គ្នាចេញ។ បុគ្គលចាស់នេះ ជារបស់កិរិយាពីមុនដែលខូចដោយតណ្ហាដ៏ពេញដោយការបោកបញ្ឆោត
ដោយហេតុនេះ កុំធ្វើជាមនុស្សល្ងីល្ងើឡើយ ផ្ទុយទៅវិញ ចូរយល់ថាបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ជាអ្វី។
រីឯមនុស្សអាក្រក់ និងមនុស្សបោកប្រាស់នឹងបានកាន់តែអាក្រក់ទៅៗ ទាំងបោកគេ និងចាញ់បោកផង។
ក្នុងចំណោមអ្នករាល់គ្នា តើនរណាមានប្រាជ្ញា និងមានការយល់ដឹង? ចូរឲ្យអ្នកនោះបង្ហាញការប្រព្រឹត្តរបស់ខ្លួន តាមរយៈកិរិយាល្អ ដោយភាពសុភាពរាបសានៃប្រាជ្ញាចុះ។