Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 15:21 - ព្រះគម្ពីរខ្មែរសាកល

21 ភាពល្ងង់​ជា​អំណរ​ដល់​មនុស្ស​ខ្វះ​វិចារណញ្ញាណ ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង​ដើរទៅត្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ឯ​ការ​ចម្កួត​ជា​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​ការ​ចំកួត​ជា​សេចក្ដី​អំណរ​ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។

សូមមើលជំពូក ចម្លង




សុភា‌សិត 15:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕


ការ​ធ្វើ​អាក្រក់​ជា​ការសប្បាយ​ដល់​មនុស្សល្ងង់ រីឯ​ប្រាជ្ញា​ជា​ការសប្បាយ​ដល់​មនុស្ស​ដែល​មាន​ការយល់ដឹង​។


អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ខ្វះ​វិចារណញ្ញាណ រីឯ​មនុស្ស​មាន​ការយល់ដឹង រក្សាភាពស្ងៀមស្ងាត់​។


មនុស្ស​មានប្រាជ្ញា​ភ័យខ្លាច ហើយ​បែរចេញ​ពី​ការ​អាក្រក់ រីឯ​មនុស្សល្ងង់​វិញ តក់ក្រហល់ ហើយ​មិនចេះខ្លាច​។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


មនុស្សល្ងីល្ងើ​ចំអកឡកឡឺយ​ដាក់​តង្វាយលោះទោស ប៉ុន្តែ​នៅក្នុងចំណោម​មនុស្ស​ទៀងត្រង់ មាន​ការគាប់ព្រះហឫទ័យ​។


ដោយ​គ្មាន​ការពិគ្រោះ គម្រោង​ក៏​បរាជ័យ ដោយ​មាន​ទីប្រឹក្សា​ច្រើន គម្រោង​នឹង​បាន​សម្រេច​។


ចូរឲ្យ​ភ្នែក​របស់អ្នក​មើល​ទៅ​ខាងមុខ ហើយ​ឲ្យ​ការសម្លឹង​របស់អ្នក​តម្រង់​ទៅមុខ​អ្នក​។


ចូរ​ស្ទង់មើល​គន្លង​នៃ​ជើង​របស់អ្នក នោះ​អស់ទាំង​ផ្លូវ​របស់អ្នក​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​។


ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ


ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម