និងការដែលព្រះអង្គចម្អែតបំណងប្រាថ្នារបស់អ្នកដោយការល្អ ហើយយុវភាពរបស់អ្នកនឹងត្រូវបានស្ដារឡើងវិញដូចជាឥន្ទ្រី!
សុភាសិត 13:25 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតហូបរហូតដល់ព្រលឹងរបស់ខ្លួនបានស្កប់ស្កល់ រីឯក្រពះរបស់មនុស្សអាក្រក់ឃ្លានជានិច្ច៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់ នឹងត្រូវអត់ឃ្លានវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប រីឯមនុស្សអាក្រក់តែងតែអត់បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់នឹងត្រូវអត់ឃ្លានវិញ។ អាល់គីតាប មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប រីឯមនុស្សអាក្រក់តែងតែអត់បាយ។ |
និងការដែលព្រះអង្គចម្អែតបំណងប្រាថ្នារបស់អ្នកដោយការល្អ ហើយយុវភាពរបស់អ្នកនឹងត្រូវបានស្ដារឡើងវិញដូចជាឥន្ទ្រី!
យើងនឹងឲ្យពរយ៉ាងបរិបូរដល់ស្បៀងអាហាររបស់នាង; យើងនឹងចម្អែតពួកអ្នកខ្វះខាតរបស់នាងដោយនំប៉័ង។
សិង្ហស្ទាវក៏ខ្វះខាត ហើយឃ្លានដែរ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីដែលល្អឡើយ។
បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
ព្រះយេហូវ៉ាមិនឲ្យមនុស្សសុចរិតស្រេកឃ្លានឡើយ ប៉ុន្តែព្រះអង្គច្រានចំណង់លោភលន់របស់មនុស្សអាក្រក់ចោល។
ភាពក្រីក្រ និងសេចក្ដីអាម៉ាស់មកដល់អ្នកដែលធ្វើព្រងើយនឹងការប្រៀនប្រដៅ រីឯអ្នកដែលទទួលយកពាក្យស្ដីប្រដៅ នឹងត្រូវបានលើកតម្កើង។
នោះភាពក្រីក្ររបស់អ្នកនឹងមកដូចជាចោរប្លន់ ហើយភាពខ្វះខាតរបស់អ្នកនឹងមកដូចជាអ្នកកាន់គ្រឿងសឹក៕
នោះភាពក្រីក្ររបស់អ្នកនឹងមកដូចជាចោរប្លន់ ហើយភាពខ្វះខាតរបស់អ្នកនឹងមកដូចជាអ្នកកាន់គ្រឿងសឹក។
នៅពេលគាត់ចាយវាយអ្វីៗទាំងអស់ហើយ មានទុរ្ភិក្សដ៏ធ្ងន់ធ្ងរបានកើតឡើងនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។
ជាការពិត កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាអំពីការនេះថា ប្រសិនបើអ្នកណាមិនព្រមធ្វើការ ក៏កុំឲ្យអ្នកនោះហូបឡើយ។
ដ្បិត ការបង្វឹកខ្លួនប្រាណមានប្រយោជន៍ខ្លះដែរ ប៉ុន្តែការគោរពព្រះមានប្រយោជន៍ក្នុងគ្រប់ជំពូក ទាំងមានសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ននេះ និងជីវិតដែលរៀបនឹងមក។
ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា:“យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។