Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​មិន​ឲ្យ​មនុស្ស​សុចរិត​ស្រេកឃ្លាន​ឡើយ ប៉ុន្តែ​ព្រះអង្គ​ច្រាន​ចំណង់លោភលន់​របស់​មនុស្ស​អាក្រក់​ចោល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌យេហូវ៉ា​មិន​ព្រម​ឲ្យ​ព្រលឹង នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ព្រះ‌អង្គ​ច្រាន​សេចក្ដី​លោភ របស់​មនុស្ស​អាក្រក់​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​មិន​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ព្រះអង្គ​មិន​បំពេញ​តាម​ការ​លោភ‌លន់​របស់​មនុស្ស​ទុច្ចរិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​ឲ្យ​ព្រលឹង​នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ទ្រង់​ច្រាន​សេចក្ដី​លោភ​របស់​មនុស្ស​អាក្រក់​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​មិន​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ទ្រង់​មិន​បំពេញ​តាម​ការ​លោភ‌លន់​របស់​មនុស្ស​ទុច្ចរិត​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​ក្ដៅក្រហាយ​; គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់ទៅ​; ចំណង់​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​៕


ដើម្បី​រំដោះ​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់ និង​ដើម្បី​រក្សាជីវិត​របស់ពួកគេ​នៅពេល​មាន​ទុរ្ភិក្ស​។


ពួកគេ​នឹង​មិន​អាម៉ាស់មុខ​ក្នុង​គ្រានៃមហន្តរាយ​ឡើយ ហើយ​ពួកគេ​នឹង​បាន​ឆ្អែត​ក្នុង​ថ្ងៃ​នៃ​ទុរ្ភិក្ស​។


ខ្ញុំ​ធ្លាប់​ជា​ក្មេង ឥឡូវនេះ​ខ្ញុំ​ចាស់​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវបាន​បោះបង់ចោល​ឡើយ ក៏​មិនដែល​ឃើញ​ពូជពង្ស​របស់គេ​សុំទាន​អាហារ​ដែរ​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


មនុស្ស​សុចរិត​ហូប​រហូតដល់​ព្រលឹង​របស់ខ្លួន​បាន​ស្កប់ស្កល់ រីឯ​ក្រពះ​របស់​មនុស្ស​អាក្រក់​ឃ្លាន​ជានិច្ច​៕


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។


អ្នកដែល​បែរ​ត្រចៀក​របស់ខ្លួន​ចេញ​មិន​ស្ដាប់​ក្រឹត្យវិន័យ សូម្បីតែ​សេចក្ដីអធិស្ឋាន​របស់គេ​ក៏​ជា​ទីស្អប់ខ្ពើម​ដែរ​។


គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។ ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។


“ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ ​ហើយ​របស់ទាំងអស់​នេះនឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម