មនុស្សមានចិត្តសប្បុរស ហើយឲ្យគេខ្ចី នោះប្រសើរហើយ; អ្នកនោះនឹងធ្វើកិច្ចការរបស់ខ្លួនដោយសេចក្ដីយុត្តិធម៌។
សុភាសិត 12:2 - ព្រះគម្ពីរខ្មែរសាកល មនុស្សល្អទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា រីឯមនុស្សមានកលល្បិច ព្រះអង្គផ្ដន្ទាទោសពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្អនឹងប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ា តែព្រះអង្គនឹងកាត់ទោសមនុស្សណា ដែលគិតគូរបង្កើតការអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សសប្បុរស តែព្រះអង្គដាក់ទោសមនុស្សមានល្បិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា តែទ្រង់នឹងកាត់ទោស ដល់មនុស្សណាដែលគិតគូរបង្កើតការអាក្រក់។ អាល់គីតាប អុលឡោះតាអាឡាពេញចិត្តនឹងមនុស្សសប្បុរស តែទ្រង់ដាក់ទោសមនុស្សមានល្បិច។ |
មនុស្សមានចិត្តសប្បុរស ហើយឲ្យគេខ្ចី នោះប្រសើរហើយ; អ្នកនោះនឹងធ្វើកិច្ចការរបស់ខ្លួនដោយសេចក្ដីយុត្តិធម៌។
ប្រជាជាតិនានាបានលិចទៅក្នុងរណ្ដៅដែលខ្លួនបានធ្វើ ជើងរបស់ពួកគេបានជាប់ក្នុងសំណាញ់ដែលខ្លួនបានបង្កប់។
អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។
តើអ្នកដែលប៉ងធ្វើអាក្រក់ មិនវង្វេងឬ? រីឯអ្នកដែលប៉ងធ្វើល្អនឹងទទួលបានសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់។
នោះអ្នកនឹងរកបានសេចក្ដីសន្ដោស និងសុភនិច្ឆ័យដ៏ល្អ នៅចំពោះព្រះនេត្ររបស់ព្រះ និងនៅចំពោះភ្នែកមនុស្ស។
គ្មានមនុស្សណាអាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ ក៏គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃស្លាប់បានដែរ; គ្មានការឲ្យចេញពីកងទ័ពក្នុងពេលមានសង្គ្រាមឡើយ ហើយសេចក្ដីអាក្រក់ក៏មិនរំដោះមនុស្សធ្វើអាក្រក់ដែរ។
ដ្បិតគាត់ជាមនុស្សល្អ ហើយពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងជំនឿ។ ដូច្នេះ មានហ្វូងមនុស្សមួយក្រុមធំត្រូវបានបន្ថែមដល់ព្រះអម្ចាស់។
កម្រមានអ្នកណាស្លាប់ជំនួសមនុស្សសុចរិតណាស់; បើជំនួសមនុស្សល្អ ក៏ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ដែរ;