ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 10:24 - ព្រះគម្ពីរខ្មែរសាកល

អ្វីដែល​មនុស្ស​អាក្រក់​ភ័យខ្លាច ការនោះ​នឹង​ធ្លាក់មក​លើ​ពួកគេ រីឯ​បំណងប្រាថ្នា​របស់​មនុស្ស​សុចរិត នឹង​ត្រូវបាន​ប្រទានឲ្យ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះ‌ជាម្ចាស់​រមែង​ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី អុលឡោះ​រមែង​ប្រទាន​ឲ្យ។

សូមមើលជំពូក



សុភា‌សិត 10:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​បំពេញ​បំណង​របស់​អ្នកដែល​កោតខ្លាច​ព្រះអង្គ​ឲ្យសម្រេច ព្រះអង្គ​ទ្រង់​សណ្ដាប់​សម្រែក​របស់ពួកគេ ហើយ​សង្គ្រោះ​ពួកគេ​។


ព្រះអង្គ​បាន​ប្រទាន​ដល់​ព្រះរាជា​តាម​បំណង​ចិត្ត​ព្រះរាជា ហើយ​មិនដែល​បដិសេធ​សំណូម​ពី​បបូរមាត់​របស់​ព្រះរាជា​ឡើយ​។ សេឡា


ចូរ​រីករាយ​ក្នុង​ព្រះយេហូវ៉ា​ចុះ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​តាម​សំណូម​នៃ​ចិត្ត​អ្នក​។


ដូច្នេះ ខ្ញុំ​នឹង​សើច​ដែរ ចំពោះ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា ខ្ញុំ​នឹង​សើចចំអក​នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់


នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់​ដូច​ព្យុះ ហើយ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា​មកដល់​ដូច​ខ្យល់កួច គឺ​នៅពេល​ទុក្ខវេទនា និង​ទុក្ខព្រួយ​ធ្លាក់មក​លើ​អ្នករាល់គ្នា​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


ដូច្នេះ យើង​នឹង​ជ្រើសរើស​ការធ្វើទុក្ខ​សម្រាប់​ពួកគេ ហើយ​នាំ​អ្វីដែល​ពួកគេ​ភ័យខ្លាច​មកលើ​ពួកគេ​។ ដ្បិត​យើង​បាន​ហៅ ប៉ុន្តែ​គ្មានអ្នកណា​ឆ្លើយ យើង​បាន​និយាយ ប៉ុន្តែ​ពួកគេ​មិន​បាន​ស្ដាប់តាម ផ្ទុយទៅវិញ ពួកគេ​បាន​ធ្វើ​អំពើ​អាក្រក់​ក្នុង​ភ្នែក​របស់យើង ក៏​បាន​ជ្រើសរើស​អ្វីដែល​យើង​មិន​ពេញចិត្ត”។


ការទាំងអស់​នេះ​បាន​ធ្លាក់មក​លើ​ព្រះបាទ​នេប៊ូក្នេសា


មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។


ខ្ញុំ​នឹង​មិន​ចាកចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​។


រហូតមកដល់​ពេលនេះ អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​អ្វី​ក្នុង​នាម​របស់ខ្ញុំ​ទេ​។ ចូរ​សុំ​ចុះ នោះ​អ្នករាល់គ្នា​នឹង​ទទួល ដើម្បីឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវ​បាន​បំពេញ​។


គឺ​មានតែ​ការរំពឹង​ដ៏គួរឲ្យភ័យខ្លាច​អំពី​ការជំនុំជម្រះ និង​ភ្លើង​នៃ​ព្រះពិរោធ​ដែល​រៀបនឹង​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ ដែលនៅសល់​។