Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:26 - ព្រះគម្ពីរខ្មែរសាកល

26 ដូច្នេះ ខ្ញុំ​នឹង​សើច​ដែរ ចំពោះ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា ខ្ញុំ​នឹង​សើចចំអក​នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដូច្នេះ យើង​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អន្ត‌រាយ យើង​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ពេល​ណា​អ្នក​រាល់​គ្នា​មាន​មហន្ត‌រាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដូច្នេះ​អញ​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​ត្រូវ​អន្តរាយ អញ​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ពេល​ណា​អ្នក​រាល់​គ្នា​មាន​មហន្ត‌រាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ដែល​គង់ចុះ​នៅឯ​ស្ថានសួគ៌​នឹង​សើច ព្រះអម្ចាស់​នឹង​សើចចំអក​ដាក់​ពួកគេ​។


ព្រះអម្ចាស់​ទ្រង់​សើច​ដាក់​មនុស្សអាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​ថា ថ្ងៃ​របស់គេ​ជិត​មកដល់​ហើយ​។


ប៉ុន្តែ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​សើច​ដាក់​ពួកគេ ព្រះអង្គ​នឹង​សើចចំអក​ដាក់​ប្រជាជាតិ​ទាំងអស់​!


អ្វីដែល​មនុស្ស​អាក្រក់​ភ័យខ្លាច ការនោះ​នឹង​ធ្លាក់មក​លើ​ពួកគេ រីឯ​បំណងប្រាថ្នា​របស់​មនុស្ស​សុចរិត នឹង​ត្រូវបាន​ប្រទានឲ្យ​។


មនុស្ស​ត្រូវបាន​សរសើរ​តាម​សុភនិច្ឆ័យ​របស់ខ្លួន ប៉ុន្តែ​អ្នកដែល​មានចិត្តវៀចវេរ​នឹង​ទទួល​សេចក្ដីមើលងាយ​។


ការកាត់ទោស​ត្រូវបាន​រៀបចំ​សម្រាប់​មនុស្សចំអកឡកឡឺយ ហើយ​ការវាយនឹងរំពាត់​ត្រូវបាន​រៀបចំ​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​៕


ចំពោះ​មនុស្សចំអកឡកឡឺយ ព្រះអង្គ​ចំអកឡកឡឺយ​ដាក់ពួកគេ រីឯ​ចំពោះ​មនុស្ស​រាបទាប​វិញ ព្រះអង្គ​ប្រទាន​ព្រះគុណ​។


ដូច្នេះ សេចក្ដីអន្តរាយ​របស់គេ​នឹង​មកដល់​ក្នុងមួយរំពេច​; គេ​នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គ្មានអ្នកណា​ក្នុងចំណោម​អ្នក​ទាំងនោះ​ដែល​ត្រូវបាន​អញ្ជើញ នឹង​បាន​ភ្លក់​អាហារ​របស់ខ្ញុំ​ឡើយ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម