ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 1:14 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ចូរ​ប្រកាស​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ប្រច័ណ្ឌ​យេរូសាឡិម និង​ស៊ីយ៉ូន ដោយ​ការប្រច័ណ្ឌ​យ៉ាងខ្លាំង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម និង​ភ្នំ​ស៊ីយ៉ូន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ទេវតា​ដែល​ពោល​មក​នឹង​ខ្ញុំ​ក៏​ប្រាប់​ខ្ញុំ​ថា ចូរ​បន្លឺ​ឡើង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម នឹង​ភ្នំ​ស៊ីយ៉ូន

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់

សូមមើលជំពូក



សាការី 1:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នឹង​មាន​អ្នកដែលនៅសល់​ចេញ​ពី​យេរូសាឡិម ហើយ​នឹង​មាន​អ្នកដែលរួចជីវិត​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ធ្វើ​ការនោះ’។


ហេសេគា​ទ្រង់​សួរថា​៖ “តើ​មាន​ទីសម្គាល់​អ្វី ដែល​យើង​នឹង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​បាន​?”៕


ព្រះ​របស់អ្នករាល់គ្នា​មានបន្ទូលថា​៖ “ចូរ​កម្សាន្តចិត្ត ចូរ​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់យើង​!


ចូរ​និយាយ​ទៅកាន់​ដួងចិត្ត​របស់​យេរូសាឡិម ហើយ​ប្រកាស​ទៅ​នាង​ថា​: ‘ពលកម្មដ៏លំបាក​របស់នាង​បាន​បញ្ចប់​ហើយ សេចក្ដីទុច្ចរិត​របស់នាង​ត្រូវបាន​លើកលែង ហើយ​នាង​បាន​ទទួល​ទ្វេដង​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ចំពោះ​អស់ទាំង​បាប​របស់នាង’”។


មាន​សំឡេង​មួយ​និយាយថា​៖ “ចូរ​ស្រែកប្រកាស​ចុះ​!” ខ្ញុំ​ក៏​សួរថា​៖ “តើ​ខ្ញុំ​ត្រូវ​ស្រែកប្រកាស​ថា​ដូចម្ដេច​?”។ “មនុស្ស​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​អស់ទាំង​លម្អ​របស់ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​នៅ​ទីវាល​ដែរ​។


ព្រះយេហូវ៉ា​នឹង​យាង​ចេញទៅ ដូច​មនុស្ស​ខ្លាំងពូកែ ព្រះអង្គ​នឹង​បណ្ដាល​ព្រះហឫទ័យឆេះឆួល​ឡើង ដូច​អ្នកចម្បាំង​; ព្រះអង្គ​នឹង​ស្រែកឡើង មែនហើយ ព្រះអង្គ​នឹង​ស្រែកយ៉ាងខ្លាំង ហើយ​មានជ័យជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​។


ព្រះអង្គ​បាន​ពាក់​សេចក្ដីសុចរិត​ជា​ក្រោះការពារទ្រូង ក៏​ពាក់​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​លើ​ព្រះសិរ​របស់ព្រះអង្គ ហើយ​គ្រង​ព្រះពស្ត្រ​នៃ​សេចក្ដីសងសឹក​ជា​សម្លៀកបំពាក់ ព្រមទាំង​ដណ្ដប់​អង្គទ្រង់​ដោយ​ព្រះហឫទ័យឆេះឆួល​ជា​ព្រះភូសា​។


សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។


រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។


ពេលនោះ ព្រះយេហូវ៉ា​ទ្រង់​ឆ្លើយ​នឹង​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ដោយ​ពាក្យ​ល្អ និង​ពាក្យ​នៃ​ការកម្សាន្តចិត្ត​។


“ចូរ​ប្រកាស​ម្ដងទៀត​ថា​: ‘ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: “ទីក្រុង​ទាំងឡាយ​របស់យើង​នឹង​រីកសាយ​ដោយ​សេចក្ដីចម្រើន​ម្ដងទៀត ហើយ​ព្រះយេហូវ៉ា​នឹង​កម្សាន្តចិត្ត​ស៊ីយ៉ូន​ម្ដងទៀត ព្រមទាំង​ជ្រើសរើស​យេរូសាឡិម​ម្ដងទៀត​ផង”’”។


ពេលនោះ ខ្ញុំ​សួរថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ទាំងនេះ​ជា​អ្វី”។


ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​ក៏​ត្រឡប់មកវិញ ហើយ​ដាស់​ខ្ញុំ​ឡើង ដូចជា​មនុស្ស​ដែល​ត្រូវគេ​ដាស់​ពី​ដំណេក​របស់ខ្លួន​។