Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 1:9 - ព្រះគម្ពីរខ្មែរសាកល

9 ពេលនោះ ខ្ញុំ​សួរថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ទាំងនេះ​ជា​អ្វី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​នោះ ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី? ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់ អ្នក​ទាំង​នោះ​ជា​នរណា?»។ ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី រួច​ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់ អ្នក​ទាំង​នោះ​ជា​នរណា?»។ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។

សូមមើលជំពូក ចម្លង




សាការី 1:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។


ខ្ញុំ​បាន​ចូលទៅជិត​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​កំពុង​ឈរ ហើយ​សួរ​អ្នកនោះ​អំពី​ការពិត​ទាក់ទងនឹង​ការទាំងអស់​នេះ​។ គាត់​ក៏​ប្រាប់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដឹង​ការកាត់ស្រាយ​នៃ​សេចក្ដី​ទាំងនេះ គឺ​:


ពេលនោះ ព្រះយេហូវ៉ា​ទ្រង់​ឆ្លើយ​នឹង​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ដោយ​ពាក្យ​ល្អ និង​ពាក្យ​នៃ​ការកម្សាន្តចិត្ត​។


ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ថា​៖ “តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់កម្ចាយ​យូដា អ៊ីស្រាអែល និង​យេរូសាឡិម”។


ពេលនោះ មើល៍! ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចេញទៅ ហើយ​មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ជួប​គាត់


ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​ក៏​ត្រឡប់មកវិញ ហើយ​ដាស់​ខ្ញុំ​ឡើង ដូចជា​មនុស្ស​ដែល​ត្រូវគេ​ដាស់​ពី​ដំណេក​របស់ខ្លួន​។


រួច​ខ្ញុំ​សួរ​ទូតសួគ៌នោះ​ថា​៖ “តើ​ដើមអូលីវ​ទាំង​ពីរ​នេះ​ដែល​នៅ​ខាងស្ដាំ និង​ខាងឆ្វេង​ជើងចង្កៀង​ជា​អ្វី​?”។


ពេលនោះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចូលមក​ប្រាប់​ខ្ញុំ​ថា​៖ “ឥឡូវនេះ ចូរ​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ថា​តើ​របស់ដែល​ចេញមក​នេះ ជា​អ្វី”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម