Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:22 - ព្រះគម្ពីរខ្មែរសាកល

22 ហេសេគា​ទ្រង់​សួរថា​៖ “តើ​មាន​ទីសម្គាល់​អ្វី ដែល​យើង​នឹង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​បាន​?”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហើយ​ព្រះបាទ​ហេ‌សេ‌គា​ក៏​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហើយ​ហេសេគា​ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន?»។

សូមមើលជំពូក ចម្លង




អេសាយ 38:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​អរសប្បាយ​ដែល​គេ​និយាយ​នឹង​ខ្ញុំ​ថា​៖ “យើង​នាំគ្នា​ទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​!”។


នេះ​ជា​ទីសម្គាល់​ពី​ព្រះយេហូវ៉ា​ដល់​អ្នក ថា​ព្រះយេហូវ៉ា​នឹង​ធ្វើ​តាម​ព្រះបន្ទូល​នេះ ដែល​ព្រះអង្គ​បាន​មានបន្ទូល​ហើយ​:


នៅ​គ្រា​នោះ ម្រដាក់បាឡាដាន​បុត្រ​របស់​បាឡាដាន ជា​ស្ដេច​នៃ​បាប៊ីឡូន បាន​ផ្ញើ​សំបុត្រ និង​ជំនូន​មក​ហេសេគា ដោយ​ឮ​ថា​ទ្រង់​ប្រឈួន ហើយ​ជាវិញ​។


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ទ្រង់​រក​គាត់​នៅក្នុង​ព្រះវិហារ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖“មើល៍! អ្នក​ជា​ហើយ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ ក្រែងលោ​មាន​ការ​អាក្រក់ជាង​នេះ​កើតឡើង​ដល់​អ្នក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម