ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
វិវរណៈ 6:12 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីប្រាំមួយចេញ នោះមានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់ធ្មៃធ្វើពីរោម រីឯព្រះចន្ទទាំងមូលក៏ប្រែជាដូចឈាម។ Khmer Christian Bible ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំក៏ឃើញថា មានការរញ្ជួយដីយ៉ាងខ្លាំងកើតឡើង ដួងអាទិត្យត្រលប់ជាងងឹតដូចជាក្រណាត់ធ្វើពីរោមពណ៌ខ្មៅ ហើយលោកខែទាំងមូលក៏ត្រលប់ដូចជាឈាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញមានរញ្ជួយផែនដីជាខ្លាំង ព្រះអាទិត្យត្រឡប់ជាខ្មៅ ដូចសំពត់រោមខ្មៅ ហើយព្រះច័ន្ទត្រឡប់ដូចជាឈាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម អាល់គីតាប ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម |
ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។
ចំណែកឯអស់ទាំងពលបរិវារនៃមេឃនឹងរលាយសូន្យ ហើយផ្ទៃមេឃនឹងត្រូវបានមូរទុកដូចជាក្រាំង។ អស់ទាំងពលបរិវារនៃមេឃនឹងស្រពោនជ្រុះ ដូចដែលស្លឹកស្រពោនជ្រុះពីដើមទំពាំងបាយជូរ និងដូចដែលស្លឹកស្រពោនជ្រុះពីដើមល្វា។
អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។
“វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។
“ក្រោយពីទុក្ខវេទនានៃគ្រានោះភ្លាម ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានទុរ្ភិក្សនិងរញ្ជួយផែនដី។
មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ រួចអង្គុយលើថ្មនោះ។
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ និងរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មានរញ្ជួយផែនដីដ៏ខ្លាំងដល់ម្ល៉េះកើតឡើង តាំងពីមានមនុស្សនៅលើផែនដីនេះ។
ទូតសួគ៌ទីបួនចាក់ពីពែងរបស់ខ្លួនទៅលើព្រះអាទិត្យ នោះព្រះអាទិត្យក៏ត្រូវបានប្រទានឲ្យកម្លោចមនុស្សដោយភ្លើង។
ទូតសួគ៌ទីបួនផ្លុំត្រែឡើង នោះមួយភាគបីនៃព្រះអាទិត្យ មួយភាគបីនៃព្រះចន្ទ និងមួយភាគបីនៃផ្កាយត្រូវបានបំផ្លាញ ដើម្បីឲ្យមួយភាគបីនៃពន្លឺទាំងនោះទៅជាងងឹត។ មួយភាគបីនៃពេលថ្ងៃនឹងបាត់ពន្លឺ រីឯពេលយប់ក៏ដូច្នោះដែរ។
បន្ទាប់មក ទូតសួគ៌នោះក៏យកពានសម្រាប់ដុតគ្រឿងក្រអូប ហើយបំពេញពាននោះដោយភ្លើងពីអាសនា រួចបោះទៅលើផែនដី នោះក៏កើតមានផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និងរញ្ជួយផែនដី។