បបូរមាត់ភូតភរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯអ្នកដែលប្រព្រឹត្តយ៉ាងស្មោះត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
វិវរណៈ 22:15 - ព្រះគម្ពីរខ្មែរសាកល រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។ Khmer Christian Bible នៅខាងក្រៅក្រុង ជាពួកឆ្កែ ពួកមន្ដអាគម ពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកឃាតក ពួកថ្វាយបង្គំរូបព្រះ និងពួកអ្នកដែលស្រឡាញ់សេចក្តីភូតភរ ហើយប្រពឹ្រត្ដសេចក្ដីភូតភរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្តកុហក និងអនុវត្តតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកកំផិត ពួកកាប់សំឡាប់គេ ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងអ្នកណាដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីកំភូត។ អាល់គីតាប រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ! |
បបូរមាត់ភូតភរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯអ្នកដែលប្រព្រឹត្តយ៉ាងស្មោះត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
ឥឡូវនេះ ចូរឈរឡើងដោយវេទមន្ត និងមន្តអាគមជាច្រើនរបស់អ្នក ដែលអ្នកបានប្រព្រឹត្តយ៉ាងនឿយហត់តាំងពីយុវវ័យរបស់អ្នកចុះ! ប្រហែលជាអ្នកអាចទទួលប្រយោជន៍ ប្រហែលជាអ្នកអាចធ្វើឲ្យតក់ស្លុតទេដឹង!
សេចក្ដីទាំងពីរនេះនឹងមកលើអ្នកក្នុងមួយរំពេច ក្នុងមួយថ្ងៃ គឺទាំងការបាត់បង់កូន ទាំងការជាមេម៉ាយ! ការទាំងពីរនេះនឹងមកលើអ្នកពេញទំហឹង ទោះបីជាអ្នកមានមន្តអាគមជាច្រើន និងមានអំណាចដ៏ខ្លាំងខាងវេទមន្តក៏ដោយ!
“រីឯអ្នករាល់គ្នាជាកូនចៅរបស់មេធ្មប់ ជាពូជពង្សរបស់មនុស្សផិតក្បត់ និងស្រីពេស្យាអើយ ចូរមកទីនេះចុះ!
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
កុំឲ្យរបស់វិសុទ្ធទៅឆ្កែ ហើយក៏កុំបោះគ្រាប់គជ់នៅមុខជ្រូក ក្រែងលោពួកវាជាន់ឈ្លីនឹងជើង ហើយងាកមកខាំហែកអ្នករាល់គ្នាវិញ។
ប៉ុន្តែពួក ‘កូននៃអាណាចក្រ’ នឹងត្រូវបានបោះចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ។ នៅទីនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញ”។
តើនរណាក្នុងអ្នករាល់គ្នាអាចថ្កោលទោសខ្ញុំអំពីបាបបាន? ប្រសិនបើខ្ញុំនិយាយសេចក្ដីពិត ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
គេបានយកចិត្តទុកដាក់នឹងគាត់ ពីព្រោះគាត់ធ្វើឲ្យពួកគេភ្ញាក់ផ្អើលដោយមន្តអាគម តាំងពីយូរណាស់មកហើយ។
ចូរប្រុងប្រយ័ត្ននឹងពួកឆ្កែ ចូរប្រុងប្រយ័ត្ននឹងពួកអ្នកប្រព្រឹត្តការអាក្រក់ ចូរប្រុងប្រយ័ត្ននឹងពួកកាត់ស្បែកតែខាងក្រៅ។
ដោយសារតែសេចក្ដីទាំងនេះឯង ដែលព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នកស្បថដោយកុហក ព្រមទាំងអ្នកណាផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។
ពន្លឺចង្កៀង មិនភ្លឺក្នុងអ្នកទៀតឡើយ! សំឡេងកូនកំលោះ និងកូនក្រមុំ ក៏លែងឮក្នុងអ្នកទៀតដែរ! ពីព្រោះបណ្ដាឈ្មួញរបស់អ្នក ជាអ្នកធំនៃផែនដី និងពីព្រោះប្រជាជាតិទាំងអស់ត្រូវបានបោកបញ្ឆោតដោយមន្តអាគមរបស់អ្នក
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។