Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:11 - ព្រះគម្ពីរខ្មែរសាកល

11 គេ​បាន​យកចិត្តទុកដាក់​នឹង​គាត់ ពីព្រោះ​គាត់​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​ដោយ​មន្តអាគម តាំងពី​យូរណាស់មកហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដោយ​គាត់​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ញប់ស្ញែង​ចំពោះ​មន្ដ​អាគម​របស់​គាត់​យូរ​មក​ហើយ​ បានជា​ពួកគេ​យក​ចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ដូច្នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គាត់ ព្រោះ​គាត់​សម្តែង​មន្ត​អាគម​ឲ្យ​គេ​ស្ញើច​សរសើរ​យូរ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រជា‌ជន​ពេញ​ចិត្ត​នឹង​គាត់​ដូច្នេះ ព្រោះ​គាត់​បាន​សម្តែង​មន្ត‌អាគម​ឲ្យ​គេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប្រជា‌ជន​ពេញ​ចិត្ដ​នឹង​គាត់​ដូច្នេះ ព្រោះ​គាត់​បាន​សំដែង​មន្ដ‌អាគម​ឲ្យ​គេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 8:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​; យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;


កាលណា​គេ​និយាយ​នឹង​អ្នករាល់គ្នា​ថា​៖ “ចូរ​សួររក​ពួក​គ្រូអន្ទងខ្មោច និង​ពួក​គ្រូខាបព្រលឹង ដែល​ពោលប៉ប៉ាច់ប៉ប៉ោច និង​ពោលអេចអូច” នោះ​តើ​មិន​គួរឲ្យ​ប្រជាជន​សួររក​ព្រះ​របស់ខ្លួន​វិញ​ទេ​ឬ​? តើ​រក​មនុស្ស​ស្លាប់​ជំនួស​មនុស្ស​រស់​ធ្វើអី​?


នៅពេល​ដើរចុះឡើង​លើ​កោះ​ទាំងមូល​រហូតដល់​ប៉ាផុស​ហើយ ពួកគេ​ក៏​ប្រទះ​នឹង​ជនជាតិយូដា​ម្នាក់​ឈ្មោះ​បារយេស៊ូវ ដែលជា​គ្រូធ្មប់ និងជា​ព្យាការីក្លែងក្លាយ​។


មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​តាំងពីមុនមក​បាន​ប្រើមន្តអាគម​នៅ​ទីក្រុង​នោះ និង​ធ្វើឲ្យ​ប្រជាជន​នៅ​សាម៉ារី​ភ្ញាក់ផ្អើល ដោយ​អះអាងថា​ខ្លួនឯង​ជា​មនុស្សដ៏អស្ចារ្យម្នាក់​។


ឱ អ្នកកាឡាទី​ដ៏ល្ងង់ខ្លៅ​អើយ! តើ​នរណា​បាន​ធ្វើអំពើ​ដាក់​អ្នករាល់គ្នា​? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង មិន​ត្រូវបាន​ពណ៌នាយ៉ាងច្បាស់​នៅចំពោះ​ភ្នែក​អ្នករាល់គ្នា​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម