រទេះចម្បាំងរបស់ព្រះមានរាប់លានរាប់កោដិ; ព្រះអម្ចាស់របស់ខ្ញុំគង់នៅក្នុងចំណោមពួកគេ ដូចនៅភ្នំស៊ីណាយ គឺនៅក្នុងទីវិសុទ្ធ។
វិវរណៈ 19:14 - ព្រះគម្ពីរខ្មែរសាកល កងទ័ពនៅលើមេឃតាមព្រះអង្គដោយជិះសេះស ទាំងស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតពណ៌ស និងបរិសុទ្ធ។ Khmer Christian Bible រីឯកងទ័ពនៅស្ថានសួគ៌ដែលស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត សស្អាត បានជិះសេះសតាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពលទ័ពនៅស្ថានសួគ៌ ជិះសេះសដង្ហែព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌សស្អាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពនៅស្ថានសួគ៌នាំគ្នាជិះសេះសមកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង អាល់គីតាប កងទ័ពនៅសូរ៉កានាំគ្នាជិះសេះ ស មកតាមគាត់ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ។ |
រទេះចម្បាំងរបស់ព្រះមានរាប់លានរាប់កោដិ; ព្រះអម្ចាស់របស់ខ្ញុំគង់នៅក្នុងចំណោមពួកគេ ដូចនៅភ្នំស៊ីណាយ គឺនៅក្នុងទីវិសុទ្ធ។
នាងធ្វើកម្រាលគ្រែសម្រាប់ខ្លួនឯង; សម្លៀកបំពាក់របស់នាងធ្វើពីក្រណាត់ផាឌិបដ៏ប្រណិត និងក្រណាត់ពណ៌ស្វាយ។
អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។
“ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់សត្វដឹកអីវ៉ាន់’”។
ឬមួយក៏អ្នកគិតថា ខ្ញុំមិនអាចទូលអង្វរព្រះបិតារបស់ខ្ញុំ ហើយព្រះអង្គនឹងប្រទានទូតសួគ៌លើសជាងដប់ពីរកងពលឲ្យខ្ញុំឥឡូវនេះបានទេឬ?
ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ
ហេណុកដែលជាតំណទីប្រាំពីរក្រោយពីអ័ដាម ក៏បានព្យាករអំពីអ្នកទាំងនេះដែរថា៖ “មើល៍! ព្រះអម្ចាស់បានយាងមកជាមួយពួកវិសុទ្ធដ៏ច្រើនរាប់មិនអស់របស់ព្រះអង្គ
បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។
ទីបញ្ជាន់ផ្លែនោះត្រូវបានជាន់នៅខាងក្រៅទីក្រុង ក៏មានឈាមហូរចេញមកពីទីបញ្ជាន់ផ្លែនោះ ឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ៕
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ នោះមើល៍! មានសេះសមួយ ហើយព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសេចក្ដីសុចរិតយុត្តិធម៌។
នាងត្រូវបានប្រទានឲ្យស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតបរិសុទ្ធដែលភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិតនោះ គឺអំពើសុចរិតរបស់វិសុទ្ធជន។
យ៉ាងណាមិញ អ្នកមានមនុស្សខ្លះនៅសើដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួនសៅហ្មង អ្នកទាំងនោះនឹងដើរជាមួយយើងដោយស្លៀកពាក់ស ពីព្រោះពួកគេស័ក្ដិសមនឹងបានដូច្នេះ។
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយមានមកុដមាសនៅលើក្បាលរបស់ពួកគេផង។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ