Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:13 - ព្រះគម្ពីរខ្មែរសាកល

13 ព្រះអង្គ​ពាក់​ព្រះពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះនាម​របស់​ព្រះអង្គ​ហៅថា “ព្រះបន្ទូល​របស់​ព្រះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ព្រះអង្គ​ស្លៀក​សម្លៀកបំពាក់​ដែល​ប្រឡាក់​ឈាម​ ហើយ​គេ​ហៅ​ព្រះនាម​ព្រះអង្គ​ថា​ «ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ទ្រង់​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គាត់​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ គាត់​មាន​ឈ្មោះ​ថា «បន្ទូល​របស់​អុលឡោះ»។

សូមមើលជំពូក ចម្លង




វិវរណៈ 19:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​នឹង​អរសប្បាយ​នៅពេល​បាន​ឃើញ​ការសងសឹក គេ​នឹង​លាង​ជើង​របស់ខ្លួន​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់​។


គ្រប់ទាំង​ស្បែកជើងទាហាន​របស់​អ្នក​ចម្បាំង​ក្នុង​ចម្បាំងដ៏វឹកវរ និង​សម្លៀកបំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវបាន​ដុត​ជា​ចំណី​ភ្លើង​។


នៅ​ដើមដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​គង់នៅ​ជាមួយ​ព្រះ ហើយ​ព្រះបន្ទូល​គឺជា​ព្រះ​។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


អ្វីដែល​មាន​តាំងពី​ដើមដំបូង​មក ដែល​យើង​បាន​ឮ ដែល​យើង​បាន​ឃើញ​ផ្ទាល់ភ្នែក ដែល​យើង​បាន​សម្លឹង និង​ពាល់​ផ្ទាល់ដៃ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​——


ជាការពិត មាន​បី​ដែល​ធ្វើបន្ទាល់


ទីបញ្ជាន់ផ្លែ​នោះ​ត្រូវបាន​ជាន់​នៅ​ខាងក្រៅ​ទីក្រុង ក៏​មាន​ឈាម​ហូរចេញមក​ពី​ទីបញ្ជាន់ផ្លែ​នោះ ឡើងដល់ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយគីឡូម៉ែត្រ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម