តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ!
វិវរណៈ 13:7 - ព្រះគម្ពីរខ្មែរសាកល វាត្រូវបានប្រទានឲ្យធ្វើសង្គ្រាមទាស់នឹងវិសុទ្ធជន ហើយឈ្នះពួកគេ ថែមទាំងមានសិទ្ធិអំណាចលើគ្រប់ទាំងពូជសាសន៍ ជនជាតិ ភាសា និងប្រជាជាតិ ប្រទានដល់វាផង។ Khmer Christian Bible វាបានទទួលអំណាចនឹងធ្វើសង្រ្គាមជាមួយពួកបរិសុទ្ធ ហើយយកឈ្នះលើពួកគេ រួចវាក៏បានទទួលសិទ្ធិអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រទេស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ទទួលអំណាចនឹងធ្វើសង្គ្រាមជាមួយពួកបរិសុទ្ធ ហើយមានជ័យជម្នះលើពួកគេទៀតផង។ វាបានទទួលអំណាចលើគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ប្រជាជន គ្រប់ភាសា និងគ្រប់ទាំងជាតិសាសន៍ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ* ព្រមទាំងមានជ័យជម្នះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ*ទាំងអស់ ប្រជារាស្ត្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនឹងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ នឹងភាសា ហើយនឹងអស់ទាំងសាសន៍ផង អាល់គីតាប វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏បរិសុទ្ធ ព្រមទាំងមានជ័យជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ ទាំងអស់ប្រជារាស្ដ្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់ |
តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ!
តើអ្នកមិនបានឮទេឬ? យើងបានកំណត់ការនេះតាំងពីយូរមកហើយ យើងបានគ្រោងទុកតាំងពីបុរាណហើយ។ ឥឡូវនេះ យើងធ្វើឲ្យការនេះបានសម្រេច គឺឲ្យអ្នកបំផ្លាញទីក្រុងដ៏រឹងមាំឲ្យបាក់បែកជាគំនរថ្ម។
“នៅគ្រានោះ មីកែលទេវតាគ្រប់គ្រងដ៏ធំឧត្ដមដែលថែរក្សាកូនចៅនៃប្រជាជនរបស់អ្នក នឹងក្រោកឡើង រួចនឹងមានគ្រានៃទុក្ខវេទនាដែលមិនដែលកើតមាន តាំងពីមានប្រជាជាតិ រហូតដល់ពេលនោះ។ ប៉ុន្តែនៅគ្រានោះ ប្រជាជនរបស់អ្នកនឹងត្រូវបានរំដោះ គឺអស់អ្នកដែលឃើញមានកត់ទុកក្នុងបញ្ជី។
ខ្ញុំបានបន្តសង្កេតមើល ហើយស្នែងនោះបានធ្វើសង្គ្រាមជាមួយពួកវិសុទ្ធជន ក៏ឈ្នះពួកគេ
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
រួចទូលព្រះអង្គថា៖ “ខ្ញុំនឹងឲ្យអស់ទាំងសិទ្ធិអំណាច និងសិរីរុងរឿងនៃអាណាចក្រទាំងនេះដល់អ្នក ដ្បិតទាំងអស់នេះបានប្រគល់មកខ្ញុំហើយ ខ្ញុំឲ្យទៅអ្នកណាក៏ដោយដែលខ្ញុំចង់។
ព្រះយេស៊ូវទ្រង់តបថា៖“លោកគ្មានសិទ្ធិអំណាចលើខ្ញុំសោះឡើយ លើកលែងតែបានប្រទានមកលោកពីខាងលើប៉ុណ្ណោះ។ ហេតុនេះហើយបានជាអ្នកដែលប្រគល់ខ្ញុំមកលោក មានបាបធ្ងន់ជាង”។
បន្ទាប់មក គេប្រាប់ខ្ញុំថា៖ “អ្នកត្រូវតែព្យាករម្ដងទៀតអំពីជនជាតិ ប្រជាជាតិ ភាសា និងស្ដេចជាច្រើន”៕
ប្រជាជាតិនានាបានខឹង ប៉ុន្តែព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ គឺពេលកំណត់ដើម្បីជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់បាវបម្រើរបស់ព្រះអង្គ ជាបណ្ដាព្យាការី វិសុទ្ធជន និងអ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ គឺទាំងអ្នកតូច និងអ្នកធំ ហើយក៏ជាពេលកំណត់ដើម្បីបំផ្លាញពួកដែលបំផ្លាញផែនដីផង”។
កាលណាពួកគេបញ្ចប់ការធ្វើបន្ទាល់របស់ខ្លួនហើយ សត្វតិរច្ឆានដែលឡើងមកពីរណ្ដៅគ្មានបាត នឹងធ្វើសង្គ្រាមជាមួយពួកគេ ហើយវាយឈ្នះពួកគេ រួចសម្លាប់ពួកគេ។
ដូច្នេះ នាគខឹងនឹងស្ត្រីនោះ ក៏ចេញទៅធ្វើសង្គ្រាមទាស់នឹងពូជពង្សឯទៀតៗរបស់នាង ជាអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះ និងរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
ទូតសួគ៌នោះនិយាយនឹងខ្ញុំទៀតថា៖ “ទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យានោះអង្គុយ គឺជាជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និងភាសានានា។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ