Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 10:11 - ព្រះគម្ពីរខ្មែរសាកល

11 បន្ទាប់មក គេ​ប្រាប់​ខ្ញុំ​ថា​៖ “អ្នក​ត្រូវតែ​ព្យាករ​ម្ដងទៀត​អំពី​ជនជាតិ ប្រជាជាតិ ភាសា និង​ស្ដេច​ជាច្រើន”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 បន្ទាប់​មក​ ពួកគេ​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​ម្ដង​ទៀត​អំពី​ជនជាតិ​ អំពី​ប្រទេស​ អំពី​ភាសា​ និង​អំពី​ស្ដេច​ជា​ច្រើន»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ទំនាយ​ម្តង​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា និង​អំពី​ស្តេច​ជា​ច្រើន​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ព្រះ‌បន្ទូល​សា​ជា​ថ្មី​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រួច​ទេវតា​ប្រាប់​ខ្ញុំ​ថា ឯង​ត្រូវ​ទាយ​ម្តង​ទៀត គឺ​ទាយ​ពី​ដំណើរ​គ្រួសារ នឹង​ពី​ពួក​សាសន៍ ពី​ភាសា​ផ្សេងៗ ហើយ​ពី​ស្តេច​ជា​ច្រើន។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​សា​ជា​ថ្មី​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។

សូមមើលជំពូក ចម្លង




វិវរណៈ 10:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​យក​ក្រាំងតូច​នោះ​ពី​ដៃ​របស់​ទូតសួគ៌ ហើយ​ហូប​វា​ទៅ នោះ​វា​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់ខ្ញុំ ប៉ុន្តែ​ក្រោយពី​ហូប​អស់ វា​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់ខ្ញុំ​។


បន្ទាប់មក មាន​ដើមត្រែង​មួយ​សម្រាប់វាស់​ស្រដៀងនឹង​ឈើច្រត់ បាន​ប្រទាន​ដល់​ខ្ញុំ​។ មានសំឡេងមួយ​ប្រាប់​ខ្ញុំ​ថា​៖ “ចូរ​ក្រោកឡើង វាស់​ព្រះវិហារ​របស់​ព្រះ និង​អាសនា ព្រមទាំង​ពួក​អ្នក​ដែល​ថ្វាយបង្គំ​នៅ​ទីនោះ​ចុះ​។


មនុស្សខ្លះ​ពីចំណោម​ជនជាតិ ពូជសាសន៍ ភាសា និង​ប្រជាជាតិ​នានា នឹង​សម្លឹងមើល​សាកសព​ពួកគេ ក្នុងរយៈពេល​បី​ថ្ងៃ​កន្លះ ហើយ​មិន​ព្រមឲ្យ​បញ្ចុះ​សព​ពួកគេ​នៅក្នុង​រូងផ្នូរ​ឡើយ​។


ក្រោយមក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ហើរ​នៅលើ​អាកាស ទាំង​នាំ​ដំណឹងល្អ​ដ៏អស់កល្បជានិច្ច ដើម្បី​ប្រកាស​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ដល់​គ្រប់ទាំង​ប្រជាជាតិ ពូជសាសន៍ ភាសា និង​ជនជាតិ​។


ស្ដេច​ប្រាំ​អង្គ​បាន​ដួលរលំ​ហើយ មួយ​អង្គ​នៅ​សព្វថ្ងៃ ហើយ​មួយអង្គទៀត​មិនទាន់​មក​ដល់​នៅឡើយទេ​។ កាលណា​មក​ដល់ ស្ដេចនោះ​ត្រូវតែ​នៅ​មួយរយៈ​។


ស្នែង​ទាំង​ដប់​នោះ​ដែល​អ្នក​បាន​ឃើញ ជា​ស្ដេច​ដប់​អង្គ​ដែល​មិនទាន់​ទទួលបាន​អំណាចគ្រងរាជ្យ​នៅឡើយ ប៉ុន្តែ​ពួកគេ​នឹង​ទទួលបាន​សិទ្ធិអំណាច​ជា​ស្ដេច​ជាមួយ​សត្វតិរច្ឆាន​នោះ​មួយរយៈ​។


ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែងដែល​ស្ត្រីពេស្យា​នោះ​អង្គុយ គឺជា​ជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និង​ភាសា​នានា​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម