Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:15 - ព្រះគម្ពីរខ្មែរសាកល

15 តើ​ពូថៅ​អាច​អួត​ខ្លួន​ចំពោះ​អ្នកដែល​កាប់​ដោយ​វា​ឬ​? តើ​រណារ​អាច​លើក​ខ្លួន​ឡើង​ចំពោះ​អ្នកដែល​អារ​ដោយ​វា​ឬ​? នោះ​ប្រៀបដូចជា​រំពាត់​យារ​ខ្លួនវា​ទាស់នឹង​អ្នកដែល​លើក​វា​ឡើង ឬ​ប្រៀបដូចជា​ដំបង​លើក​មនុស្សដែល​មិនមែន​ជា​ឈើ​នោះ​វិញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ? តើ​រណារ​នឹង​តម្កើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ? នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថា ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេ ហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោង ជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។ មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃ ដែល​កាន់​វា ឲ្យ​កម្រើក​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់ អ្នក​ដែល​ប្រើ​វា​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថា ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេ ហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោង ជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។ មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃ ដែល​កាន់​វា ឲ្យ​កំរើក​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់ អ្នក​ដែល​ប្រើ​វា​ដែរ!

សូមមើលជំពូក ចម្លង




អេសាយ 10:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

“វេទនា​ហើយ​! អាស្ស៊ីរី ដែលជា​រំពាត់​នៃ​កំហឹង​របស់យើង​! ឈើច្រត់​ក្នុង​ដៃ​ពួកគេ គឺជា​សេចក្ដីក្រេវក្រោធ​របស់យើង​។


នេះជា​ការត្រឡប់ត្រឡិន​របស់អ្នករាល់គ្នា​ហើយ​! តើ​ជាងស្មូន​ត្រូវបាន​ចាត់ទុក​ដូចជា​ដីឥដ្ឋ​ឬ បានជា​របស់ដែលត្រូវបានបង្កើត​និយាយ​នឹង​អ្នកដែល​បង្កើត​ខ្លួន​ថា​៖ “គាត់​មិន​បាន​បង្កើត​ខ្ញុំ​ទេ” នោះ​? តើ​របស់ដែលត្រូវបានសូន​និយាយ​នឹង​អ្នកដែលសូន​ខ្លួន​ថា​៖ “គាត់​មិន​យល់​អ្វីសោះ” ឬ​?


តើ​អ្នក​បាន​ត្មះតិះដៀល ហើយ​ជេរប្រមាថ​អ្នកណា​? តើ​អ្នក​បាន​បន្លឺ​សំឡេង ហើយ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់​ទាស់នឹង​អ្នកណា​? គឺ​ទាស់នឹង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​នោះឯង​!


វេទនា​ហើយ​! អ្នកដែល​តតាំង​នឹង​អ្នកដែល​បាន​សូន​ខ្លួន​ឡើង​! គេគ្រាន់តែជា​ភាជនៈដី​មួយ​ក្នុងចំណោម​ភាជនៈដី​ទាំងអស់​នៅលើ​ផែនដី​ប៉ុណ្ណោះ​។ តើ​ដីឥដ្ឋ​និយាយ​នឹង​អ្នកដែល​សូន​ខ្លួន​ថា​៖ “ឯង​កំពុង​ធ្វើ​អ្វី​? ម្ដេចក៏​សមិទ្ធផល​របស់ឯង​គ្មាន​ដៃចាប់​ដូច្នេះ​?” ឬ​?


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​កោរ​សក់ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិតកោរ​ដែល​ជួល​មកពី​ខាងនាយ​ទន្លេអ៊ើប្រាត គឺ​ដោយ​ស្ដេច​អាស្ស៊ីរី ហើយ​កាំបិតកោរនោះ​នឹង​បំបាត់​ទាំង​ពុកចង្កា​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម