លើកលែងតែពីដើមឈើដឹងល្អអាក្រក់ គឺកុំហូបពីវាឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកហូបពីវា អ្នកមុខជាស្លាប់មិនខាន”។
លោកុប្បត្តិ 3:5 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង អាល់គីតាប ផ្ទុយទៅវិញ អុលឡោះដឹងថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាទ្រង់ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ |
លើកលែងតែពីដើមឈើដឹងល្អអាក្រក់ គឺកុំហូបពីវាឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកហូបពីវា អ្នកមុខជាស្លាប់មិនខាន”។
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យដើមឈើគ្រប់ប្រភេទដែលមានរូបរាងទាក់ទាញ និងល្អសម្រាប់ជាអាហារ ដុះចេញពីដីមក។ មានដើមឈើនៃជីវិត និងដើមឈើដឹងល្អអាក្រក់ នៅកណ្ដាលសួននោះដែរ។
គាត់ក៏ទូលថា៖ “ទូលបង្គំបានឮសូរព្រះអង្គនៅក្នុងសួន ទូលបង្គំក៏ខ្លាច ពីព្រោះទូលបង្គំនៅខ្លួនទទេ បានជាទូលបង្គំពួន”។
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលថា៖ “មើល៍! មនុស្សបានត្រឡប់ដូចជាម្នាក់ក្នុងចំណោមពួកយើងហើយ គឺដឹងល្អអាក្រក់។ ឥឡូវនេះ ក្រែងលោគេលូកដៃទៅបេះពីដើមឈើនៃជីវិតមកហូបដែរ ហើយមានជីវិតរស់ជារៀងរហូត”។
ពេលនោះ ភ្នែករបស់ពួកគេទាំងពីរក៏ត្រូវបានបើក ហើយពួកគេដឹងថាពួកគេនៅខ្លួនទទេ ពួកគេក៏ដេរស្លឹកល្វាធ្វើជាប៉ឹងសម្រាប់ខ្លួនពួកគេ។
ពួកគេនិយាយថា៖ “យើងនឹងឈ្នះដោយអណ្ដាតរបស់យើង បបូរមាត់យើងគឺជារបស់យើងហើយ តើនរណាជាចៅហ្វាយលើយើង?”។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
អស់ទាំងអគ្គទេសាភិបាលនៃអាណាចក្រ ពួកអភិបាល ពួកចៅហ្វាយខេត្ត ពួកទីប្រឹក្សា និងពួកទេសាភិបាលបានប្រឹក្សាគ្នាថា ព្រះរាជាគួរចេញរាជក្រឹត្យមួយ ហើយអនុវត្តបម្រាមនោះយ៉ាងតឹងរ៉ឹង គឺក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។
ប៉ុន្តែប្រសិនបើភ្នែករបស់អ្នកអាក្រក់ រូបកាយអ្នកទាំងមូលក៏ពេញដោយសេចក្ដីងងឹត។ ដូច្នេះ ប្រសិនបើពន្លឺក្នុងអ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនោះនឹងខ្លាំងយ៉ាងណាទៅ!
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។
វាបោកបញ្ឆោតមនុស្សដែលរស់នៅលើផែនដីដោយទីសម្គាល់ដែលត្រូវបានប្រទានឲ្យវាធ្វើនៅមុខសត្វតិរច្ឆាននោះ ទាំងប្រាប់មនុស្សដែលរស់នៅលើផែនដីឲ្យធ្វើរូបសំណាកមួយថ្វាយសត្វតិរច្ឆាននោះដែលត្រូវរបួសដោយមុខដាវ ប៉ុន្តែនៅមានជីវិត។
ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។